រឿងរ៉ាវដ៏គួរឲ្យខ្លោចផ្សាបំផុតបានកើតឡើងចំពោះ Walter Collins

//s5.kh1.co/79/79cd68a862052a0b4d773a72aa335f47b2db6e9d.jpeg
សង្គម

 ០២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្នុងឆ្នាំ ២០០៨ ខ្សែភាពយន្ត Changeling របស់ Clint Eastwood បានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀតនៅក្នុងរឿងរ៉ាវឧក្រិដ្ឋកម្មដ៏ចម្លែក និងគួរឱ្យខ្លោចផ្សាបំផុតមួយនៅទសវត្សរ៍ឆ្នាំ ១៩២០។ នាង Christine Collins  បានរាយការណ៍ថាកូនប្រុសរបស់នាងឈ្មោះ Waltet មានអាយុ ៩ បានបាត់ខ្លួននៅខែ មីនា ឆ្នាំ ១៩២៨ ដែលផ្ទះរបស់ពួកគេនៅ Los Angeles។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Christine Colline
Christine Colline

ប្រាំខែក្រោយមកប៉ូលីសបាននាំ“ Walter” ត្រលប់មកឲ្យ Christine វិញ តែមិនមាន Walter កូនរបស់នាងនោះទេ​។ ហើយ Christine ក៏បានដឹងរឿងនេះ ប៉ុន្តែប៉ូលីស LA បានច្រានចោលការព្រួយបារម្ភរបស់គ្រីស្ទីន ដើម្បីចោទប្រកាន់ថានាងដែលជាម្តាយដែលគួរឱ្យខ្លាច​ និងបាននាំនាងទៅមន្ទីរពេទ្យផ្លូវចិត្ត។ Walter Collins ពិតប្រាកដមិនត្រូវបានគេរកឃើញទេ។ ហើយយូរៗ ទៅអាជ្ញាធរបានជឿជាក់ថា Walter គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកសម្លាប់កុមារ ហើយអ្នកដែលត្រូវបានផ្តន្ទាទោសគឺ Gordon Stewart Northcott។

Walter និង ម្តាយ
Walter និង ម្តាយ

ទោះបីជាម្តាយរបស់ Northcott បានសារភាពថាបានសម្លាប់ Walter ក៏ដោយ។ អ្វីដែលបានកើតឡើងចំពោះ Walter Collins គឺសាកសពរបស់គាត់មិនត្រូវបានគេរកឃើញទេ ហើយគ្មាននរណាម្នាក់ដឹងថាពិតជាមានអ្វីកើតឡើងនោះទេ។ ហើយក៏មិនត្រូវបានគេបង្ហាញជាមួយនឹងភាពច្បាស់លាស់ ហេតុអ្វីបានជាប៉ូលីសត្រូវបានលាក់បាំងការបាត់ខ្លួនរបស់ក្មេងប្រុសនោះ​ ហើយអ្វីដែលសំខាន់ក្រុមប៉ូលីសបាននាំក្មេងម្នាក់ទៀតមកឲ្យ Christine ហើយព្យាយាមបញ្ចុះបញ្ចូលនាង និងពិភពលោកទាំងមូលថាក្មេងប្រុសនោះគឺជា​ Walter៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T