មានរឿងអីបន្តិច​​ ក៏តូចចិត្ត!

//s5.kh1.co/4a/4a7bdb16a8c548ee0cd4573c4503344d3f71aeb8.jpg
យល់ដឹង

 ៣១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ការតូចចិត្តមិនមែនជារឿងប្លែកទេ ព្រោះមនុស្សមានបេះដូង និងខួរក្បាលដែលងាយនឹង ប្រតិកម្ម អាស្រ័យស្ថានភាព។ មានបុគ្គលខ្លះអត់ធ្មត់ចំពោះបញ្ហាដោយគ្មានការភ័យខ្លាច តែក៏ចេះតូចចិត្ត​គ្រាន់តែមិន​បានបញ្ចេញមកក្រៅ។ តែមនុស្សមួយចំនួនទៀតឆាប់ប្រិតកម្ម និងបង្ហាញនូវអារម្មណ៍​តូចចិត្តរបស់គេចេញមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=626,h=417,q=100/40/4041e644f38f26b9e8981f081b37781dc882cbca.jpg

យ៉ាងណាមានចំណុចគួរឲ្យកត់សម្គាល់ ៤ ដែលយើងអាចស្វែងយល់បានពីមូលហេតុ​ដែល​មនុស្ស​ម្នាក់ឆាប់តូចចិត្ត៖

១.​ គ្មានជំនឿចិត្តលើខ្លួនឯង៖

ជំនឿចិត្តជារឿងសំខាន់។ យើងមានអារម្មណ៍ថាបាក់ស្បាត នៅពេលគ្មានជំនឿចិត្តលើខ្លួនឯង។

ប៉ុន្តែយើងក៏មិនអាចបន្ទោសខ្លួនឯងទាំងស្រុងបានដែរ ព្រោះថាជំនឿចិត្តអាចកើតឡើងដោយសារ​ការស៊ាំទៅនឹងមជ្ឈដ្ឋាន​ និងយល់ច្បាស់ពីគោលដៅដែលយើងចង់ធ្វើ។ វាធ្វើឲ្យយើងឆាប់អាក់អន់ស្រពន់ចិត្តព្រោះនៅពេលដែល យើងមិនជឿជាក់លើខ្លួនឯង យើង​កាន់តែ​គិតថាខ្លួនឯងអន់។

២. បារម្ភច្រើន៖

ភាគច្រើន អារម្មណ៍បារម្ភជាផ្នែកមួយដែលធ្វើឲ្យយើងត្រៀមទុកជាមុន តែការខ្វល់ខ្វាយ​ពីអ្វីដែលមិនទាន់មកដល់ច្រើនពេក ធ្វើឲ្យយើងមានមន្ទិល​ ចិត្តច្រើន មិនច្បាស់លាស់ ហើយស្មុគស្មាញទាំងដែលការពិតវាមិនតានតឹងដូចដែលស្មានទុកទាល់តែសោះ។ ចំណុចតូចៗទាំងនោះ ធ្វើឲ្យយើងឆាប់តប់ប្រមល់ ហើយមានអារម្មណ៍ថាហត់ និងមិនចង់​បន្តសកម្មភាពផ្សេងទៀត។

៣. សម្ពាធ៖

រឿងរ៉ាវខ្លះមិនធំដុំទេ តែវាច្រើនសន្ធឹកសម្រាប់ឲ្យយើងម្នាក់ឯង រ៉ាប់រងគ្រប់យ៉ាង។ ឧទាហរណ៍ថា យើងកំពុងមានបញ្ហាក្នុងគ្រួសារ អារម្មណ៍កំពុងមិនល្អផង ស្រាប់តែនៅកន្លែង​ការងារមានកំហុស​ទៀត ចំណែកឯរឿងស្នេហាក៏មានការសង្ស័យមិនទុកចិត្តគ្នាបន្ថែមមួយជាន់ទៀត។ គ្រាន់តែស្តាប់ យើងក៏យល់ថាស្មុគស្មាញទៅហើយ​ ដូច្នេះសម្ពាធទាំងនោះធ្វើឲ្យយើងឆេវឆាវ និងឆាប់តូចចិត្ត ខណៈអ្នកដែលមិនបានដឹងយល់ថា អ្នកឆាប់ប្រតិកម្មជ្រុល។

៤. ខ្វះការលើកទឹកចិត្ត៖

នៅពេលដែលយើងមានរឿងមិនសប្បាយចិត្ត យើងរំពឹងថា នឹងមានមនុស្សស្និទ្ធស្នាល​ចាំផ្តល់​កម្លាំងចិត្តឲ្យយើង ឬនឹងឮសម្តីខ្លះនិយាយថា«មិនអីទេ! តស៊ូឡើង កូនអាចធ្វើបាន» ពីសមាជិក​គ្រួសាររបស់យើង។ កំពុងមានបញ្ហាស្រាប់ ហើយនៅពេលដែលក្តីសង្ឃឹមមិនបានដូចចិត្ត យើងក៏ចាប់​ផ្តើមតូចចិត្ត​ អស់កម្លាំងដើរទៅមុខ ព្រោះអ្វីដែលទទួលបាន គឺគេថាយើង​ជា​មនុស្សទន់ជ្រាយ។

តែពេលខ្លះការស្រមើស្រមៃ វាមិនបានដូចចិត្ត ព្រោះអ្នកគ្រប់គ្នាអាចនឹងមិនដឹងពីស្ថានភាព របស់ យើង។ យើងចាប់ផ្តើមមានអារម្មន៍ថាឯកា សោះកក្រោះ ហាក់ដូចពិភពលោកនេះ អយុត្តិធម៌ ណាស់ តែការពិតវាមិនបានដូច្នេះទេ ព្រោះយើងកាន់តែអត់ធ្មត់យើងកាន់តែមានភាព រឹងមាំ ទៅតាមនោះដែរ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T