មិត្តភាព និងក្តីស្រឡាញ់ពិត គឺជាភាពស្រស់បំព្រងនៃជីវិត

//s5.kh1.co/18/18b7f890eefdf20afa3bd06fae9c3202451a35a5.jpg
យល់ដឹង

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

មិត្តភាព គឺពិតជាសំខាន់ណាស់ក្នុងឆាកជីវិតរបស់មនុស្ស ព្រោះបន្ទាប់ពីគ្រួសារ មិត្តភក្តិគឺជាចំណែកមួយដ៏សំខាន់ ហើយយើងដឹងហើយថាមនុស្សម្នាក់ៗមិនអាចរស់នៅតែម្នាក់ឯងបាននោះទេ យើងប្រាកដជាត្រូវការមិត្តដែលស្មោះត្រង់ ត្រូវការនៅការលើកទឹកចិត្ត  ចេះឲ្យតម្លៃ និងយល់ពីអ្វីដែលអ្នកកំពុងត្រូវការទាំងពេលសប្បាយ និងពេលកើតទុក។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=500,h=500,q=100/95/9563857045dcb4e5a6faf776be79c4dcc2fb6bec.jpg

ហើយនៅពេលដែលអ្នកមានមិត្តពិត និងក្តីស្រឡាញ់ពិតដែលធ្វើឲ្យជីវិតអ្នកស្រស់បំព្រង​ នោះអ្នកប្រាកដជាគិតថា ជីវិតអ្នកមានន័យ ឬអាចថាជាមនុស្សដែលមានសំណាងបំផុត។ ប៉ុន្តែអ្នកត្រូវចងចាំថា មានពេលជួប ក៏មានពេលបែកដូចគ្នា។ សូមឲ្យគ្រប់ជំនួបទាំងអស់សុទ្ធតែមានន័យ ព្រោះយើងមិនដឹងថាពេលណា វាជាគ្រាបញ្ចប់ ឬយ៉ាងណានោះទេ។  ដូច្នេះកុំបណ្តោយឲ្យឱកាសល្អវាកន្លងហួសទៅ​​ដោយគ្មានប្រយោជន៍ តែគួររក្សាមិត្តភាព និងក្តីស្រឡាញ់ដែលមាននោះ ឲ្យបានល្អ និងជាការចងចាំដ៏ល្អបំផុតនៅក្នុងជីវិត។ តែកុំធ្វើឲ្យមិត្តភាពមួយដែលល្អនោះត្រូវបាត់បង់ ព្រោះនឹងអាចធ្វើឲ្យអ្នកសោកស្តាយ និងមានវិប្បដិសារីអស់មួយជីវិត ។  

https://s5.kh1.co/__image/w=626,h=417,q=100/5c/5c4da48409492afc9c8e348f69dd39aaa566aed1.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T