៤ កន្លែងលើរាងកាយ ជាបណ្តុំមេរោគ តែយើងភាគច្រើនបែរជាមិនសម្អាត!

//s5.kh1.co/96/960a474eea37707963489a1b90379bc4afa074ba.jpg
នារី

 ៣០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

មើល​រំលង​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​សម្អាត​ផ្នែក​ខ្លះ​នៃ​រាង​កាយ​ ក៏​​​ជា​ចំណែក​​​ចូល​រួម​បង្ក​បញ្ហា​​មួយ​ចំនួន​ដល់​សុខភាព​​។ តួ​យ៉ាង​ដូច​ជា​ ដៃ​កខ្វក់​​​ទៅ​កាន់​ចំណី​អាហារ ដែល​បង្ក​ឱ្យ​យើង​រាក​រូស។ យ៉ាង​ណា​មិញ កន្លែង​មួយ​ចំនួន​នៃ​រាង​កាយ ក៏​ត្រូវ​ការ​អនាម័យ​ដូច​គ្នា​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សម្អាត​ផ្ចិត

ផ្ចិត​ជា​កន្លែង​ប្រមូល​ផ្តុំ​ទៅ​ដោយ​មេរោគ បើ​​​​មិន​បាន​​លាង​សម្អាត​ឱ្យ​បាន​ត្រឹម​ត្រូវ​។ ទោះ​បី​ជា​ងូត​ទឹក​រាល់​ថ្ងៃ តែ​ក៏​ត្រូវ​សម្អាត​​​ត្រង់​ចំណុច​សំខាន់​នៃ​រាង​កាយ​នេះ​១​ដង​ក្នុង​១​សប្តាហ៍។ របៀប​លាង​ដែល​អ្នក​ជំនាញ​សុខភាព​ណែ​នាំ គឺ​យក​សំឡី​​ស្អាត​ជ្រលក់​​អាល់កុល​ (ទឹក​អាល់​កុល​សម្រាប់​​ជូត ឬ​លាង​សម្អាត​ស្បែក) ទៅ​ជូត​លើ​ផ្ទៃ​បរិវេណ​ផ្ចិត​​ឱ្យ​ស្អាត រួច​យក​សំឡី​ថ្មី​មួយ​ទៀត​​ជ្រលក់​ទឹក រួច​ជូត​សម្អាត​អាល់​កុល​ចេញ។ ​

២. ក្លៀក

ការ​មើល​រំលង​ អាច​បង្ក​ឱ្យ​កើត​មាន​ក្លិន​ក្លៀក​ជាប់​ជា​ប្រចាំ​ ដែល​នឹង​ក្លាយ​ជា​រឿង​រំខាន​ដល់​អ្នក​បាន។ វិធី​ដោះ​ស្រាយ​នោះ​គឺ ធ្វើ​អនាម័យ​ដោយ​លាង​សម្អាត​វា ហើយ​​អ្វី​ដែល​គួរ​ធ្វើ​បន្ថែម​នោះ​គឺ​រក​សំលៀក​បំពាក់​​ណា​ដែល​រលុង និង​ស្តើង​ ដែល​អាច​ឱ្យ​រាង​កាយ​អ្នក​មិន​ហប់​។ ជា​មួយ​គ្នា​នេះ ការ​ពិនិត្យ​មើល​សំលៀក​បំពាក់​ក៏​ដូច​គ្នា​ ព្រោះ​បាក់​តេរី​អាច​តោង​ជាប់​ នៅ​ពេល​ដែល​​សំលៀក​បំពាក់​សម្ងួត​ ឬ​ហាល​មិន​ស្ងួត​ល្អ (ក្រោម​៣០ អង្សារ​សេ​) ឬ​ប្រើ​ម្សៅ​សាប៊ូ​​​​ខ្សោយ​ ដែល​ជា​​ហេតុ​​ធ្វើ​ឱ្យ​មាន​ក្លិន​ក្លៀក។

៣. អនាម័យ​អណ្តាត​

​សេរីរាង្គ​អណ្តាត​ក៏​ត្រូវ​ការ​សម្អាត​​ជា​ប្រចាំ​ ដូច​គ្នា​ទៅ​​នឹង​ការ​​ត្រូវ​ដុស​សម្អាត​ធ្មេញ​ដែរ។ នេះ​ក៏​ព្រោះ​ថា អណ្តាត​​មិន​​​បាន​ដុស​សម្អាត​ ក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​​ក្នុង​មាត់​​ផ្សេង​​ៗ​បាន​ដូច​គ្នា​នឹង​កង្វះ​អនាម័យ​លើ​ធ្មេញ​​ដែរ។ វិធី​សម្អាត​នោះ​គឺ ការ​ប្រើ​ប្រដាប់​កោស​អណ្តាត (​បើ​មាន) ឬ​ការ​ប្រើ​ច្រាស​ដុស​ធ្មេញ​ដែល​មាន​សរសៃ​​ច្រាស​ទន់​ដុស​សម្អាត​វា នៅ​រាល់​ពេល​ដុស​​ធ្មេញ​។

៤. សម្អាត​ផ្នែក​ខាង​ក្រោយ​ត្រចៀក​

ផ្នែក​ខាង​ក្រោយ​ត្រចៀក​ ដែល​ជា​កន្លែង​​គ្នា​យើង​ភាគ​ច្រើន​រំលង​ មិន​សម្អាត​។ តែ​ការ​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុក​ដាក់​អនាម័យ​លើ​វា នឹង​អាច​បង្ក​ឱ្យ​មាន​កន្ទួល​សើ​ស្បែក​ និង​ក្លិន​មិន​ល្អ​ត្រង់​ផ្នែក​ខាង​ក្រោយ​ត្រចៀក​នេះ។ ដូច​នេះ​គួរ​​សម្អាត​វា​ដោយ​ដុស​សាប៊ូ ឬ​នឹង​ទឹក​ក្តៅ​ឧណ្ឌ​ៗ។ បន្ថែម​ពី​នេះ គួរ​​ដោះ​ក្រវិល​ចេញ​​ពី​ត្រចៀក​ផង​ដែរ​ពេល​អ្នក​មិន​ចាំ​បាច់​​​ប្រើ ឬ​ពេល​គេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T