Bale ចង់ត្រឡប់មកចូលរួម លេងឲ្យក្លិបយក្សមួយនៅ Premier League

//s5.kh1.co/8c/8caae28edfa1724e8a1b93e7b598c70cabe32e00.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Gareth Bale អាចនឹងត្រឡប់មករួមរស់ជាមួយនិង Tottenham Hotspur ជាការដោះដូរនឹង Christian Eriksen ផ្លាស់មកក្លិបយក្សអេស្ប៉ាញវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bale មានព័ត៌មានជាច្រើនលេចឭមកថាអាចនឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu តាំងពីទីផ្សាររដូវក្ដៅកន្លងទៅ ប៉ុន្តែចុងក្រោយលោក Zinedine Zidane នៅតែបន្តរក្សាទុករូបគេរហូតមកទល់នឹងពេលបច្ចុប្បន្ន។

កីឡាករ Gareth Bale និងលោក Zidane
កីឡាករ Gareth Bale និងលោក Zidane

ក្រឡេកមកមើល Eriksen ឯណេះវិញ នឹងអស់សុពលភាពជាកីឡាកររបស់ Spurs នៅបំណាច់រដូវកាលនេះ ខណៈកីឡាករជម្រើសជាតិដាណឺម៉ាករូបនេះមិនត្រូវបានរំពឹងថានឹងបន្តកុងត្រាថ្មីជាមួយអ្នកចាត់ការទូទៅលោក Jose Mourinho នោះទេ។

កីឡាករ Christian Eriksen
កីឡាករ Christian Eriksen

យោងតាមសារព័ត៌មាន AS ជើងឯករង Champions League រដូវកាលមុន អាចនឹងដាក់សំណើ ២៦លានផោន បូកជាមួយ Eriksen ដើម្បីនាំយក Bale ត្រឡប់មកវិញ។

គួររម្លឹកដែរថា ខ្សែប្រយុទ្ធជម្រើសជាតិវេល កីឡាករ Gareth Bale ធ្លាប់រកបាន ៥៥គ្រាប់ពីការបង្ហាញខ្លួន ២០៣ប្រកួតឲ្យ Spurs នៅចន្លោះឆ្នាំ២០០៧ ដល់២០១៣ មុនពេលដែលផ្លាស់មកលេងឲ្យក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញ៕

កីឡាករ Gareth Bale
កីឡាករ Gareth Bale

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T