ទិដ្ឋភាពស្រស់ប៉ប្រិមនៃរបាំនេសាទ

//s5.kh1.co/f1/f1b0de7cacf2aa199b283513168ac8fc517a03de.jpg
យល់ដឹង

 ៣០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

របាំនេសាទ គឺជារបាំឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពប្រជាជនកម្ពុជា​កាលពីសម័យ​បុរាណ​ដែលរស់នៅ​ជុំវិញបឹងទន្លេសាប ក្នុងការប្រកបរបរនេសាទត្រី ហើយក៏បានបន្តរហូតមក​ដល់​បច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីកឹម សុវណ្ណា
រូបភាពពីកឹម សុវណ្ណា

យោងតាមការឲ្យដឹងពីលោកកឹម សុវណ្ណា ការលេងគឺតួអង្គទាំងសងខាង១០នាក់ ចេញមកព្រមគ្នាលើឆាក ដែលសកម្មភាពខាងប្រុស​ខំប្រឹង​អង្រុតត្រី និងខាងស្រីខំប្រឹងចូកត្រីប្រើឈ្នាង ដោយសាតែខាងប្រុសគាត់បានសម្រេចផែនការមុន គាត់បានទៅញ៉េះញ៉ោះ ខាងស្រីឲ្យខឹង បន្ទាប់មកទៀតតួអង្គខាងប្រុសគាត់ចូលទៅលួងលោម ដោយបេះផ្កាជូនខាងស្រី ហើយក៏បញ្ចប់របាំនេសាទនេះតែម្តង។

រូបភាពពីកឹម សុវណ្ណា
រូបភាពពីកឹម សុវណ្ណា

លោកបន្ថែមទៀតថា របាំនេសាទភាគច្រើនគឺមានតួអង្គចំនួន១០នាក់ដែលក្នុងនោះមានស្ត្រី៥នាក់ និងបុរស៥នាក់ ដែលបុរក្បាលជួតក្រមា ពាក់អាវកមូល ដៃខ្លី និងស្លៀកក្បិន ចំណែកស្ត្រីវិញ ពាក់អាវកមូល ដៃវែង ពាក់ឆៀងឈាងក្រមា និងស្លៀកក្បិនដូចគ្នា ហើយក្នុង១០នាក់នោះក៏មានតួអង្គ១គូ ដែលជាតួឯករាំលេងរហូតដល់ចប់កម្មវិធី។ សម្ភារដែលត្រូវប្រើប្រាស់ក្នុងពិធីរាំនោះមាន អង្រុតត្រី (សម្រាប់បុរស) និងឈ្នាង (សម្រាប់ស្ត្រី)៕

រូបភាពពីកឹម សុវណ្ណា
រូបភាពពីកឹម សុវណ្ណា
រូបភាពពីកឹម សុវណ្ណា
រូបភាពពីកឹម សុវណ្ណា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T