ក្រោយលែងគ្នា ហាន់ ជីអ៊ុនដើរលេងជីវិតជាមេម៉ាយយ៉ាងសប្បាយ ចំណែកឯ Song Joong Ki វិញបាក់សម្រស់!

//s5.kh1.co/b7/b7368014d2daaa61b7ae7e06f54d224eaaac47c0.jpg
តារា & កម្សាន្ដ

 ៣០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាររបស់សារព័ត៌មានចិន Sina បានឲ្យដឹងថា កាលពីថ្មីៗនេះ អ្នកគាំទ្របានប្រទះឃើញ តារាសម្តែងប្រុស Song Joong Ki បានទៅទស្សនាសិល្បៈគំរូ នៅឯ Wonju Art Exhibition ដើម្បីគាំទ្រដល់សិល្បៈគំរូរបស់មិត្តភក្តិជិតដិតទាំង២របស់លោក គឺលោក Jin Seon Kyu និង Lee Hee Joon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេសង្កេតឃើញថា តារាប្រុសរូបនេះពិតជាមានទឹកមុខរីករាយណាស់ និងបានរូបថតជាមួយនឹងហ្វេនៗដែលនៅទីនោះផងដែរ។ ដោយឡែកទោះជាយ៉ាងណា មើលទៅរូបសម្រស់របស់លោក គឺមិនសូវជាស្រស់សង្ហាមានសាច់ឈាមសខ្ចីអ្វីដូចពីមុនឡើយ ដោយយោងតាមរូបថតខាងក្រោមនេះ បានឲ្យឃើញថា សម្រស់របស់លោក Song Joong Ki ហាក់បីដូចជាមានភាពជ្រៀវជ្រួញជាងកាលពីមុន បន្ទាប់ពីលែងលះគ្នាហើយជាមួយនឹង កំពូលតារាសម្តែងស្រី Song Hye Kyo

Song Joong Ki ក្រោយពេលលែងលះ
Song Joong Ki ក្រោយពេលលែងលះ

ដោយឡែក បើងាកមកចាប់អារម្មណ៍ពីជីវិតក្រោយលែងលះរបស់ តារាសម្តែងស្រីមេម៉ាយក្តៅស្រួយរបស់ Song Hye Kyo ឯណេះវិញ គេសង្កេតឃើញថា នាងបានរីករាយជាមួយនឹងជីវិតនៅលីវម្តងទៀត ដោយការដើរលេងកម្សាន្តជាមួយនឹងមិត្តភក្តិ បង្ហោះរូបថតនៅលើគណនីអ៊ីនស្តារក្រាម យ៉ាងមានសេចក្តីសុខ ដោយគ្មានខ្វល់ខ្វាយកើតទុក្ខអ្វីឡើយ។ ចំណែកឯសម្រស់វិញ គឺកាន់តែស្រស់ស្អាតជាងមុនទៅទៀត៕

Song Joong Ki ក្រោយពេលលែងលះ
Song Joong Ki ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T