ហេតុតែចង់ធ្វើឲ្យប្លែក! កូនក្រមុំម្នាក់ ធ្វើដំណើរដោយរថយន្ដសង្គ្រោះបន្ទាន់ និងអង្គុយផ្អែកលើគ្រែឲ្យគេអូសចូលព្រះវិហារ (មានវីដេអូ)

//s5.kh1.co/c0/c055c9af67a43d45aee4bdc36ed4149f10a83640.jpeg
សង្គម

 ៣០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះ គូស្វាមីភរិយាថ្មីថ្មោងតែងតែរកគំនិតប្លែកៗខុសពីគេ ដើម្បីរៀបចំក្នុងពិធីមង្គលការរបស់ខ្លួនឲ្យទទួលបានការចាប់អារម្មណ៍។ ជាក់ស្ដែង កាលពីថ្មីៗកន្លងទៅនេះ ក្នុងពិធីមង្គលការមួយ កូនក្រមុំបានធ្វើដំណើរមកកាន់ព្រះវិហារដោយរថយន្ដសង្គ្រោះបន្ទាន់ និងអង្គុយផ្អែកលើគ្រែឲ្យគេអូស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបដែលបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហាញឲ្យឃើញថា ខណៈពេលភ្ញៀវកំពុងរង់ចាំ កូនក្រមុំបានធ្វើដំណើរដោយរថយន្ដសង្គ្រោះបន្ទាន់ចូលមកក្នុងបរិវេណព្រះវិហារ។ បន្ទាប់មក នាងក៏ត្រូវបានទាញចេញពីក្នុងរថយន្ដ ទាំងដែលនាងកំពុងអង្គុយផ្អែកលើគ្រែ ដោយមានបុរសពីរនាក់អូសចូលទៅក្នុងព្រះវិហារដើម្បីប្រារព្ធពិធី ហើយបុរសដែលពាក់ឯកសណ្ឋានជាវេជ្ជបណ្ឌិត គឺជាស្វាមីរបស់នាងតែម្តង។

ក្រោយពីវីដេអូនេះទទួលបានការចែករំលែកពាសពេញបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួនបានសម្ដែងនូវការមិនពេញ និងលើកជាមតិឡើងថា រថយន្ដសង្គ្រោះបន្ទាន់មិនគួរប្រើសម្រាប់អ្វីផ្សេងក្រៅពីដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឡើយ។ ចំណែកឯកូនកំលោះ ក៏បានចេញមុខបកស្រាយដែរថា គាត់បានប្រើរថយន្តសង្គ្រោះបន្ទាន់ឯកជន ហើយមិនមែនជារថយន្តដែលក្រសួងសុខាភិបាលបានប្រើនៅមន្ទីរពេទ្យរដ្ឋទេ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពកូនក្រមុំក្នុងថ្ងៃមង្គលការ
សកម្មភាពកូនក្រមុំក្នុងថ្ងៃមង្គលការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T