ក្ដៅៗ! លោក David Moyes ត្រឡប់មកដឹកនាំក្លិបនៅ Premier League វិញហើយ

//s5.kh1.co/b1/b10099e889cb141fc5980f66f49ebb10cf108fb5.jpg
កីទ្បា

 ៣០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ លោក David Moyes ត្រូវបានប្រកាសចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប West Ham United ដែលនេះជាលើកទី២សម្រាប់លោកហើយក្នុងការមកដឹកនាំក្លិបរហស្សនាមញញួរយក្សមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក David Moyes
 លោក David Moyes

បុរសសញ្ជាតិស្កុតឡែនវ័យ៥៥ឆ្នាំបានចុះកិច្ចសន្យារយៈពេល១៨ខែ ខណៈប្រកួតដំបូងរបស់លោកនឹងត្រូវតទល់ជាមួយ Bournemouth នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំថ្មីខាងមុខ។

ការចូលមកដឹកនាំ West Ham United លើកនេះធ្វើឡើងបន្ទាប់ពីអ្នកចាត់ការទូទៅមុនលោក Manuel Pallegrini ត្រូវបានបណ្ដេញចេញពីតំណែង ក្រោយប្រកួតចាញ់ Leicester City ក្នុងលទ្ធផល ២ទល់នឹង១ កាលពីថ្ងៃសៅរ៍កន្លងទៅ។

 លោក David Moyes
 លោក David Moyes

គួរបញ្ជាក់ផងដែរថា អតីតអ្នកចាត់ការទូទៅរបស់ Everton និង Manchester United រូបនេះក៏ធ្លាប់ដឹកនាំ West Ham United ម្ដងដែរកំឡុងឆ្នាំ២០១៧៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T