របស់ផ្អែមៗ មិនថានំចំណី ឬភេសជ្ជៈមានជាតិស្ករ រួមទាំងពពួកនំប៉័ងគ្រប់ប្រភេទ ពិសេសនំប៉័ងស (ស្នូលនំប៉័ងផ្នែកពណ៌ស) អាចបង្កឱ្យអ្នកចូលចិត្តញ៉ាំ ឬទម្លាប់ញ៉ាំ កើតរោគគេងមិនលក់ អស់កម្លាំង និងឃ្លានចង់ញ៉ាំអាហារមិនដឹងពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមលទ្ធផលសិក្សាទៅលើមនុស្សប្រមាណជាង ៥ ម៉ឺននាក់ បានឱ្យដឹងថា ការញ៉ាំរបស់ជាតិស្ករច្រើន បានធ្វើឱ្យជាតិស្ករក្នុងឈាមប្រែប្រួល ជាហេតុធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូន Adrenaline និង Cortisol ទៅភ្ញោចប្រព័ន្ធសរសៃប្រសាទ ដែលបង្អាក់រាងកាយ គេងមិនបានគ្រប់គ្រាន់ ហើយរឿងនេះក៏កើតឡើងផងដែរ សម្រាប់ការញ៉ាំនំប៉័ង ពិសេសនំប៉័ងស។ បន្ថែមពីនេះ ការគេងមិនបានលក់ស្កប់ស្កល់ ធ្វើឱ្យរាងកាយអស់កម្លាំង ហេវហត់ និងមានចំណង់ចង់ញ៉ាំចំណីអាហារច្រើន ដែលបង្កជាផលវិបាកផ្សេងៗ។
បើតាមលោកវេជ្ជបណ្ឌិត James Gangwisch អ្នកដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា៖
“ការចៀសវាងចំណីអាហារសម្បូរជាតិផ្អែម ជារឿងល្អបំផុត ចៀសរោគគេងពុំលក់ ព្រោះថា ក្នុងរាងកាយនឹងរងប្រតិកម្មដោយសារបម្រែបម្រួលអ័រម៉ូនច្រើន នៅពេលញាំប្រភេទអាហារទាំងនោះ”។
ដោយឡែក លោកវេជ្ជបណ្ឌិតអាមេរិកខាងលើ បានណែនាំថា ជំនួសឱ្យចំណីជាតិស្ករ គួរញ៉ាំអាហារដែលសម្បូរជាតិសរសៃ (Fiber) និងបន្លែ ផ្លែឈើជំនួសវិញ ដើម្បីជួយក្នុងការគេងលង់លក់ស្កប់ស្កល់។
សម្រាប់ការសិក្សាស្រាវជ្រាវករណីខាងលើ បានធ្វើឡើងដោយក្រុមការងារ នៃសាកលវិទ្យាល័យ Columbia នៅក្រុងញ៉ូវយក សហរដ្ឋអាមេរិក៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet