ហេតុតែចង់ដល់គូនឹងគេ! ចាប់បាច់ផ្កាពីកូនក្រមុំមិនបានផង ដេញតាមដណ្ដើមគេផ្អើលពេញពិធីមង្គលការ (មានវីដេអូ)

//s5.kh1.co/20/2078a3bee10a6fe7a07cd4581c4037c5a9875fb2.jpg
សង្គម

 ២៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ នៅក្នុងពិធីមង្គលការរបស់ជនជាតិបរទេស គឺតែងតែមានការចាប់បាច់ផ្កាពីកូនក្រមុំជានិច្ច ហើយសម្រាប់ស្ត្រីណាដែលចាប់បានបាច់ផ្កា នោះមានន័យថានឹងត្រូវរៀបការបន្ទាប់។ ថ្មីៗកន្លងទៅនេះ នៅក្នុងពិធីមង្គលការមួយ ស្ត្រីម្នាក់បានរត់ទៅដណ្ដើមបាច់ផ្កាពីគេ ទាំងដែលខ្លួនមិនមែនជាអ្នកចាប់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា កូនក្រមុំបានបែរខ្នង ហើយបោះបាច់ផ្កាទៅខាងក្រោយ ដើម្បីឲ្យភ្ញៀវចាំចាប់។ ពេលនោះ ស្ត្រីម្នាក់ដែលពាក់រ៉ូបខ្មៅគឺជាអ្នកចាប់បាច់ផ្កាបាន តែមានស្ត្រីម្នាក់ទៀតដែលពាក់រ៉ូបផ្កាឈូក បានស្ទុះរត់ទៅដណ្ដើមយកបាច់ផ្កាទាល់តែបាន ហើយដើរអួតបង្ហាញធ្វើព្រងើយ។

ជុំវិញសកម្មភាពខាងលើនេះមិនបានបង្កទៅជាជម្លោះ ឬឈានដល់ហិង្សាឡើយ។ ចំណែកឯវីដេអូត្រូវបានបង្ហោះទៅលើបណ្ដាញអ៊ីនធឺណេត ក៏ទទួលបានការចាប់អារម្មណ៍ និងហួសចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនណាស់ដែរ ហើយក៏មានមហាជនមួយចំនួនបានលើកឡើងផងថា ទង្វើរបស់ស្ត្រីរូបនោះ គឺជាទង្វើអសីលធម៌មួយដែលមិនគួរកើតឡើងឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនក្រមុំកំពុងបោះបាច់ផ្កា
កូនក្រមុំកំពុងបោះបាច់ផ្កា
សកម្មភាពកំពុងដណ្ដើម
សកម្មភាពកំពុងដណ្ដើម
ស្ត្រីដែលដណ្ដើមពីគេ
ស្ត្រីដែលដណ្ដើមពីគេ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T