វីវរហើយ! ផ្កាយរណបមួយចាប់បានសញ្ញាអវិជ្ជមានក្នុងតំបន់ដ៏ធំមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកដែលកំពុងកើនសីតុណ្ហភាពខុសពីធម្មតា

//s5.kh1.co/12/12a58026a059bb5b41ef6fa0fd666de2cfca3ab3.jpg
បច្ចេកវិទ្យា

 ២៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលផ្កាយរណបបានចាប់យករូបភាពនៅតំបន់ដ៏ធំមួយដែលមានសីតុណ្ហភាពខ្ពស់ជាងពេលធម្មតានៅឯមហាសមុទ្រប៉ាស៊ីហ្វិកនៃភាគខាងកើតប្រទេសនូវែលហ្សេឡង់។ ទឹកនៅតំបន់នោះក្ដៅជាងពេលធម្មតារហូតដល់៥អង្សាសេ នេះបើតាមសម្ដីលោក​ James Renwick ដែលជាសាស្ត្រាចារ្យនិងជាប្រធានផ្នែកភូមិសាស្ត្របរិស្ថាននិងផែនដីវិទ្យានៅសកលវិទ្យាល័យ​ Victoria ក្នុងទីក្រុង Wellington ប្រទេសនូវែលហ្សេឡង់។ តំបន់ទឹកក្ដៅនៃមហាសមុទ្របាស៊ីហ្វីកគឺអាចចាប់បានដោយផ្កាយរណបពីលើអាកាស ហើយវាជាតំបន់ដ៏ធំមួយដែលមានកម្ដៅលើសសីតុណ្ហភាពទឹកជាមធម្យមនៅលើផែនដីឥឡូវនេះ។ តំបន់សមុទ្រដែលមានកម្ដៅលើសពីសីតុណ្ហភាពជាមធ្យមមានទំហំប្រហែលមួយលានគីឡូម៉ែត្រក្រឡា ហើយទំហំនេះគឺធំជាងរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិកទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំណុចក្រហមដ៏ធំនៅក្នុងរូបភាពគឺជាតំបន់ដែលមានសីតុណ្ហភាពខ្ពស់ជាងតំបន់សមុទ្រដទៃទៀត
ចំណុចក្រហមដ៏ធំនៅក្នុងរូបភាពគឺជាតំបន់ដែលមានសីតុណ្ហភាពខ្ពស់ជាងតំបន់សមុទ្រដទៃទៀត

លោកសាស្ត្រាចារ្យ Renwick បានបន្តទៀតថាមួយអង្សាសេនៅសមុទ្រគឺខ្ពស់ ហើយបើកើនដល់ប្រាំអង្សាសេគឺពិតជាខ្ពស់ខ្លាំងណាស់។ វាគឺជារឿងមួយដ៏កម្រដែលឃើញតំបន់ដ៏ធំមួយមានសីតុណ្ហភាពកើនខ្ពស់ជាងពេលធម្មតា​ ហើយក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាការប្រែប្រួលអាកាសធាតុបានធ្វើឲ្យបាតុភូតផ្សេងៗកើតឡើងជាបណ្ដើរៗហើយ។ នៅលើផែនទីថតដោយផ្កាយរណបគេឃើញមានសញ្ញាក្រហមដ៏ធំមួយនៅលើមហាសមុទ្រ ដែលវាបានបង្ហាញប្រាប់ថានៅតំបន់នោះមានសីតុណ្ហភាពកើនលើសតំ បន់ដែលនៅជុំវិញវា ហើយវាពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅតំបន់នោះផងដែរ៕    

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T