អតីតកីឡាករមួយរូបរបស់ Real Madrid ចង់ឲ្យ Zidane គិតគូររឿងទិញខ្សែប្រយុទ្ធឆ្នើមម្នាក់នេះ មិនថាថ្លៃប៉ុណ្ណាទេ

//s5.kh1.co/5f/5fafe7c7c096570852301730cc356c78e4dd5fc0.jpg
កីទ្បា

 ២៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ អតីតខ្សែប្រយុទ្ធជួរមុខលោក Hugo Sanchez បានជំរុញឲ្យអតីតក្លិបរបស់ខ្លួន Real Madrid ពិចារណាក្នុងការនាំយកខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane ពីក្លិប Tottenham Hotspur។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Kane
កីឡាករ Harry Kane

តាមពិតទៅនៅប៉ុន្មានរដូវកាលចុងក្រោយនេះ ក្លិបយក្សអេស្ប៉ាញ​ Real Madrid ក៏បានដាក់ការចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Kane ផងដែរ ប៉ុន្តែមិនមានជាការដាក់សំណើ ឬចរចាផ្លូវការជាមួយ Spurs នោះឡើយ។

អតីតខ្សែប្រយុទ្ធដែលរកបាន១៦៤គ្រាប់ឲ្យ Real Madrid លោក Hugo Sanchez បានបញ្ចេញយោបល់ថាលោក Zinedine Zidane គួរតែចំណាយលុយធំទិញយកកូនក្រុមរបស់លោក Jose Mourinho ម្នាក់នេះ មិនថាម្លៃខ្លួនរបស់គេ ២០០លានអឺរ៉ូនោះទេ។ ថ្លែងប្រាប់កាសែតកីឡា MARCA លោក Hugo Sanchez បានឲ្យដឹងថា៖

“ខ្ញុំបានតាមមើល Harry Kane យូរមកហើយ។ ខ្ញុំនឹងទិញគេ បើទោះបីជាតម្លៃខ្លួន ២០០លានអឺរ៉ូក៏ដោយ។ Ronaldo ក៏តម្លៃខ្លួនថ្លៃដែរ តែយើងអាចមើលឃើញពីអ្វីដែលគេផ្ដល់មកឲ្យក្លិប។ Real Madrid គួរតែធ្វើរឿងនេះ។”

លោក Hugo Sanchez
លោក Hugo Sanchez

គួរឲ្យដឹងដែរថា Kane ទើបតែស៊ុត១គ្រាប់ឲ្យ Spurs កាលពីយប់មិញ ដែលជាគ្រាប់ទី១៧ ក្នុងចំណោមការបង្ហាញខ្លួន ២៤ប្រកួតនៅរដូវកាលនេះ។ សរុបជារួម Kane រកបាន ១៨១គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនលើវាលស្មៅ ២៧៧ប្រកួតឲ្យក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក្នុងនាមជាខ្សែប្រយុទ្ធ៕

កីឡាករ Harry Kane
កីឡាករ Harry Kane

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T