ត្រៀមខ្លួនរំភើប រីករាយ ! សម្រាប់ការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ!

//s5.kh1.co/a1/a1afdf71d785388dc95370100dae34188190a0eb.jpg
កីទ្បា

 ២៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកគាំទ្រជាច្រើនរយនាក់ បានស្រែកអបអរសាទរយ៉ាងខ្លាំងអំឡុងសន្និសីទសារព័ត៌មានក្នុងការត្រៀមប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់កម្ពុជា និង ក្រុមម៉ាកាវ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែធ្នូ​ ឆ្នាំ២០១៩ នៅ Urban Village។ ក្រុមបាល់ទាត់ទាំងពីរ បានសម្តែងនូវអារម្មណ៍រីករាយ និងស្វាគមន៍ចំពោះគ្នាទៅវិញទៅមកដោយភាពកក់ក្តៅ សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដែលមានរយៈពេល ២ថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ
ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ

នេះបើតាមសម្តីរបស់កីឡាករបាល់ទាត់កំពូលក្នុងប្រទេសកម្ពុជា លោក ប្រាក់ មុន្នីឧត្តម បានលើកឡើងថា៖

«ទោះបីវាជាការប្រកួតមិត្តភាពក៏ដោយ ក្រុមបាល់ទាត់របស់យើងដែលជាក្រុមតំណាងឲ្យប្រទេសកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​ ដើម្បីយកជ័យជម្នះឲ្យប្រទេសកម្ពុជាក្នុងការប្រកួតនេះឲ្យបាន។ ក្រុមព្រះខ័នរាជស្វាយរៀង គឺពិតជាអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានធ្វើការប្រកួតជាមួយនឹងក្រុម MUST CPK ដែលជាក្រុមជើងឯកម៉ាកាវក្នុង Elite League។» 

ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ
ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ

លោក Diego Patriota​ អ្នកដឹកនាំក្រុមម៉ាកាវ ​​​MUST CPK បាននិយាយថា៖

«ការប្រកួតនេះ គឺប្រៀបដូចជាការដកស្រង់បទពិសោធន៍ដ៏ល្អថ្មីមួយ សម្រាប់ក្រុមរបស់ពួកគេក្នុងការអភិវឌ្ឍន៍ខ្លួនទាំងកម្លាំងកាយ និងបច្ចេកទេសក្នុងការប្រកួតនៅថ្ងៃក្រោយបន្តទៀត។»

ក្រៅពីនេះ ក្រុមបាល់ទាត់ទាំងពីរក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុមហ៊ុន Prestige Homes Cambodia និង​ ក្រុមហ៊ុន​ Urban Village ដែលបានរៀបចំកម្មវិធីការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះឡើង និង អរគុណទៅដល់ម្ចាស់ឧបត្ថម្ភធំដែលមានដូចជា ក្រុមហ៊ុន Cambodian Derivatives Exchange (CDX), Golden FX Link Capital និង ក្រុមហ៊ុន Goldwell Capital ផងដែរ ។

លោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia ក៏បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា៖

«គោលបំណងសំខាន់នៃព្រឹតិ្តការណ៍នេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ គឺប្រទេសកម្ពុជា និងម៉ាកាវ។»

មិនត្រឹមតែប៉ុណ្ណេះ ក្រុមហ៊ុន​ Urban Village និង​ Prestige Homes Cambodia ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់របស់ប្រទេសកម្ពុជា ដូចជា រៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដ៏អស្ចរ្យមួយរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និងក្រុមម៉ាកាវ(MUST CPK)។

ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ
ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ

រួមគ្នានេះដែរ លោក Ben Li ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ Urban Village បានធ្វើការអញ្ជើញភ្ញៀវជាច្រើននាក់ឲ្យចូលរួមក្នុងអំឡុងសន្និសីទកាសែត ដើម្បីឲ្យពួកគេបានមកទស្សនាការដាក់បង្ហាញផ្ទាល់នូវគម្រោងលំនៅដ្ឋានរបស់ Urban Village និង អាគារ G ដ៏ថ្មីដែលជាគម្រោងលំនៅដ្ឋានរបស់ Urban Village ដែលទើបនឹងធ្វើការដាក់លក់ជាផ្លូវការនៅដើមខែធ្នូនេះ។

ទន្ទឹមនឹងនេះដែរ អ្នករៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានរំពឹងថា ភ្ញៀវកិត្តិយស វិនិយោគិន អ្នកគាំទ្រ និងភ្ញៀវពិសេសៗ ដទៃទៀត និងសាធារណជនជាច្រើនរាប់រយនាក់ អាចទទួលភាពសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសប្រចាំឆ្នាំ២០១៩នេះ៕

  លោក Ben Li នាយកប្រតិបត្តិនៃក្រុមហ៊ុន​ Urban Village  
  លោក Ben Li នាយកប្រតិបត្តិនៃក្រុមហ៊ុន​ Urban Village  
ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ
ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ
ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ
ប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ
Urban Village Condominium   
Urban Village Condominium   
Urban Village Condominium   
Urban Village Condominium   
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T