ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា តាំងបង្ហាញគម្រោងខុនដូដ៏ល្បី នៅផ្សារទំនើបអ៊ីអន១ ភ្នំពេញ

//s9.kh1.co/44/44b2db173cff4b95d58e6fb1152cb82e4b262c70.jpg
សង្គម

 ១៥-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នាថ្ងៃទី​១៣ ​និងទី​១៤​ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានដាក់ស្តង់បង្ហាញជាលើកដំបូងនៅផ្សារទំនើប​អ៊ីអន ១ ក្នុងគោលបំណងណែនាំពីគម្រោងខុនដូដ៏ប្រណីត និងប្រកបដោយផាសុកភាពសម្រាប់​ការរស់នៅ ព្រមទាំងមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ក៏ដូចជាផ្ដល់នូវការប្រឹក្សាពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ភ្នំពេញ៖ នាថ្ងៃទី​១៣ ​និងទី​១៤​ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានដាក់ស្តង់បង្ហាញជាលើកដំបូងនៅផ្សារទំនើប​ អ៊ីអន ១ ក្នុងគោលបំណងណែនាំពីគម្រោងខុនដូដ៏ប្រណីត និងប្រកបដោយផាសុកភាពសម្រាប់​ការរស់នៅ ព្រមទាំងមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ក៏ដូចជាផ្ដល់នូវការប្រឹក្សាពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត

ក្នុងរយៈពេល២ថ្ងៃនៃការតាំងបង្ហាញនេះ  ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានពិភាក្សា និងបង្ហាញអតិថិជនរាប់រយនាក់នៅក្នុងផ្សារទំនើប​ អ៊ីអន ១ នូវគម្រោងខុនដូ Urban Village ដ៏ល្បីល្បាញ ដែលទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅអាស៊ី និងពានរង្វាន់ជាច្រើនទៀត។ គម្រោងខុនដូ Urban Village នេះ ក៏ស្ថិតនៅទីតាំងដ៏មានអំណោយផលនៃទីក្រុងរណបថ្មី តាមបណ្ដោយមហាវិថីសម្ដេច តេជោ ហ៊ុន សែន ដោយមានចម្ងាយប្រមាណ ១០​ នាទីប៉ុណ្ណោះ ពីកណ្ដាលទីក្រុងភ្នំពេញ។

អ្វីដែលកាន់តែពិសេស នៅក្នុងរយៈពេល២ថ្ងៃនៃការតាំងបង្ហាញនេះគឺ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ២៦ ភាគរយ ព្រមទាំងកាដូពិសេសទូរស័ព្ទទំនើប iPhone 12 ដល់អតិថិជនទាំងអស់ដែលបានទិញខុនដូ។

ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត

សម្រាប់អតិថិជនដែលខកខានមិនបានទៅទស្សនា និងមិនទាន់ទទួលបាននូវការប្រឹក្សា ឬមិនទាន់បានទិញខុនដូកាលពីថ្ងៃទី១៣ និង ទី១៤ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា នឹងរៀបចំព្រឹត្តិការណ៍ស្ដង់បង្ហាញនៅផ្សារទំនើប​ អ៊ីអន ១ ជាថ្មីម្ដងទៀត នៅថ្ងៃទី០៧ និងទី០៨ ខែមីនា ខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងផ្ទះក្នុងក្តីស្រមៃ ឬការវិនិយោគលើវិស័យអចលនទ្រព្យ សូមទាក់ទងមកក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា តាមរយៈលេខ ០៧៦​ ៣៣៣៣ ៨២២ ដើម្បីទទួលបានសេវាកម្មល្អបំផុត៕

ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
ការតាំងបង្ហាញគម្រោងខុនដូប្រណីត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T