ដឹងហើយញាក់សាច់! Ronaldo ឈរលេខ១ ជាបុគ្គលរកលុយពី Instagram បានច្រើនជាងគេប្រចាំឆ្នាំ គឺរហូតដល់ទៅ……

//s5.kh1.co/02/02fea4178ad2eba995d14f5d4d8ba3552602d9b6.jpg
កីទ្បា

 ២៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានឈរនៅចំណាត់ថ្នាក់លេខ១ ជាបុគ្គលដែលរកបានប្រាក់ចំណូលច្រើនជាងគេប្រចាំឆ្នាំ២០១៩ ពីបណ្ដាញសង្គម Instagram ដោយក្នុងការបង្ហោះផ្សព្វផ្សាយមួយ Ronaldo អាចរកបានប្រាក់ ៩៧៥,០០០ ដុល្លារ នេះបើតាមទិន្នន័យរបស់ Buzz Bingo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

កីឡាករជម្រើសជាតិព័រទុយហ្គាល់វ័យ ៣៤ឆ្នាំរូបនេះមានអ្នក Follow នៅក្នុងគណនីផ្លូវការ Instagram របស់គេរហូតដល់ទៅ ១៩៤លាននាក់ ហើយនៅក្នុងឆ្នាំ២០១៩នេះ Ronaldo អាចរកប្រាក់ពីបណ្ដាញសង្គមដ៏ល្បីមួយនេះដល់ទៅ ៤៧.៨លានដុល្លារ ដែលជាចំនួនមួយដ៏ច្រើន និងលើសនរណាទាំងអស់។

ជាមួយគ្នានេះ ដៃគូប្រជែងក្នុងពិភពបាល់ទាត់ជាមួយ Ronaldo គឺកីឡាករ Lionel Messi ឈរនៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយ Ronaldo ។ ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona និងជម្រើសជាតិអាហ្សង់ទីនរូបនេះរកប្រាក់បានសរុប ២៣.៣លានដុល្លារនៅឆ្នាំនេះពីបណ្ដាញសង្គម Instagram ដោយក្នុងនោះការបង្ហោះផ្សព្វផ្សាយមួយ Messi អាចទទួលបានប្រាក់ ៦៧៧.៥៤៤ដុល្លារ។

កីឡាករ Lionel Messi 
កីឡាករ Lionel Messi 

ចំណែកឯតារាក្នុងពិភពបាល់ទាត់ម្នាក់ទៀតគឺ Neymar ឈរនៅចំណាត់ថ្នាក់លេខ៦ ដោយអាចរកចំណូលបាន  ៧.២លានដុល្លារពី Instagram ខណៈ Zlatan Ibrahimovic ឈរនៅលេខ៧ រកបាន ៤ដុល្លារ។

គួរឲ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០១៩នេះ ម្ចាស់អាវលេខ៧របស់ Juventus កីឡាករ Ronaldo បានទទួលការបង្ហោះផ្សព្វផ្សាយផ្សេងៗចំនួន៤៩លើក នៅលើបណ្ដាញសង្គម Instagram ដែលជាមូលហេតុធ្វើឲ្យគេឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងនាមជាបុគ្គលដែលរកចំណូលបានច្រើនបំផុតនៅឆ្នាំ២០១៩ លើបណ្ដាញសង្គម Instagram៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T