គំនិតពិសពុល​​ ១០ យ៉ាង ដែលនឹងបំផ្លាញសេចក្តីសុខរបស់អ្នក

//s5.kh1.co/36/369ae50189bc16b34b1e0b0e436914b606b23bf5.png
យល់ដឹង

 ២៨-ធ្នូ-២០១៩ ៦ល្ងាច · ៤ ឆ្នាំមុន

គំនិតពិសពុលទាំង ១២ យ៉ាងដែលបំផ្លាញសេចក្តីសុខរបស់អ្នក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. គិតថាអ្នកអាចផ្លាស់ប្តូរអ្នកដទៃ ៖ អ្នកអាចធ្វើឲ្យអ្នកដទៃគិត តែអ្នកមិនអាចធ្វើឲ្យគេកែប្រែតាមចិត្តចង់របស់អ្នកនោះទេ ព្រោះអ្វីដែលអ្នកចង់ ជាទូទៅមិនមែនជាគោលដៅចម្បងបង្អស់ដែលគេចង់បាននោះឡើយ។

២. រំពឹងថាអ្នកអាចកែប្រែអ្វីៗដែលមិនអាចផ្លាស់ប្តូរ ៖ ទោះបីការប្រែប្រួលវាគឺជាច្បាប់របស់ធម្មជាតិ តែច្បាប់ធម្មជាតិនេះវាមិនប្រែប្រួលឡើយ។ មានតែត្រូវបាត់បង់ ឬគ្រប់យ៉ាងសុទ្ធតែមានហេតុផល។

៣. ជឿជាក់ថាស្មៅតែងតែមានពណ៌បៃតង៖​ ស្មៅនឹងមានពណ៌បៃតង ត្រង់កន្លែងណាដែលអ្នកស្រោចទឹកតែប៉ុណ្ណោះ។ កុំចេះតែធ្វើតាមទម្លាប់ដែលធ្វើតគ្នា ដោយមិនពិចារណាហេតុផល​ និងស្ថានភាព។

https://s5.kh1.co/__image/w=650,h=435,q=100/ba/ba87d4235eb0670fb4839a4ea90793947c35b0cf.jpg

៤. សង្ឃឹមច្រើនពេកលើអ្នកដទៃ ​ឬទាមទារការយកចិត្តទុកដាក់ពីអ្នកដទៃខ្ពស់ពេក៖ ការទាមទារគឺជាប្រភពនៃទុក្ខសោក​។ កុំរស់ដោយពឹងផ្អែកទៅលើអ្នកដទៃ ចូររៀនរស់ដោយពឹងផ្អែកលើខ្លួនឯង។

៥. ទាមទារទាល់តែមានអ្នកណាម្នាក់នៅជាមួយអ្នក ទើបជីវិតមានន័យ៖ គ្មាននរណាម្នាក់អាចកំដរអ្នកជានិរន្តរ៍បានឡើយ។ រៀនរស់ឯកោដោយមិនមានអ្នកកំដរក្នុងពេលវេលាខ្លះ ទើបអ្នកជាមនុស្សរឹងមាំ។

៦. គិតថា អ្នកចាំបាច់ ត្រូវតែត្រឹមត្រូវ៖ គ្មាននរណាម្នាក់អាចត្រឹមត្រូវរហូតនោះទេ មុននឹងត្រឹមត្រូវទាល់តែមានកំហុសសិន ពិសេសត្រូវទទួលស្គាល់ភាពត្រឹមត្រូវរបស់មនុស្ស តែងតែមានកម្រិតទៅតាមស្ថានភាព ទៅតាមកម្រិត។ 

៧. បារម្ភខ្លាំងពេកចំពោះការគិតរបស់អ្នកដទៃមកលើជីវិតអ្នក៖ អ្នកមិនអាចគ្រប់គ្រងគំនិត ឬការគិតរបស់អ្នកដទៃចំពោះសកម្មភាពរបស់អ្នកបានឡើយ ឲ្យតែថាវាល្អ និងស្រប់ច្បាប់ ចូរធ្វើវាទៅ។ 

៨. ប្រកាន់ឥរិយាបថថាត្រូវតែមានមួយខុស មួយត្រូវ៖ ចូរអ្នកអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ កុំឲ្យនរណាម្នាក់ចាញ់ ទើបគ្រប់យ៉ាងដំណើរការល្អៗ គ្មានអ្នកខុស និងត្រូវឡើយក្នុងការរកដំណោះស្រាយ។ 

៩. មានអារម្មណ៍ថាមិនទាន់បានរៀបចំខ្លួនឲ្យបានល្អដើម្បីអនាគត៖ អនាគតមានរឿងអ្វីកើតឡើង គឺគ្មាននរណាម្នាក់ដឹងឡើយ ចូររស់នៅក្នុងថ្ងៃនេះឲ្យបានល្អប្រសើរជាងថ្ងៃម្សិល នោះថ្ងៃស្អែកនឹងល្អ។

១០. គិតថាខ្លួនអ្នកជាជនរងគ្រោះ ឬជាមនុស្សទន់ខ្សោយ៖ គិតថាខ្លួនឯងអន់​ គឺជាការប្រមាថខ្លួនឯង និងជំរុញឲ្យអ្នកកាន់តែអស់សង្ឃឹម និងលែងមានឆន្ទៈក្នុងការរស់។

ប្រភព៖ អត្ថបទលោកគ្រូ គង់ ម៉េង

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T