ពាក្យម៉ែ៖ ពេលកូនមានប្ដី ហេតុអី កូនគួររក្សាចិត្ត​ឲ្យ​ដូច​ជាទឹក?

//s5.kh1.co/a4/a47fc3c79ba9a83af71f278280d11ffcdd353f83.jpg
យល់ដឹង

 ២២-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

ពាក្យម៉ែ៖ ពេលកូនមានប្ដី ហេតុអី កូនគួររក្សាចិត្ត​ឲ្យ​ដូច​ជាទឹក?

ជីវិតអាពាហ៍ពិពាហ៍អាចនឹងមិនងាយស្រួលដូចក្តីសុបិន្តក្នុងរឿងនិទាន។ ជាពិសេសកូនស្រី អ្នកអាចនឹងជួបប្រទះនូវពាក្យធ្ងន់ស្រាលមិនតិចទេ ដែលធ្វើឲ្យជីវិតមានផ្អែមខ្លះ​ ជូរចត់ខ្លះដែលពិបាកនឹងបរិយាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើទោះបែបនេះក្តី ហេតុផលខ្លះបានជម្រុញឲ្យយើងកាន់តែមានភាពរឹងមាំ។ ក្រោយរៀបការរួច យើងត្រូវប្រទះនឹងស្ថានភាពច្រើនជំពូក។ យើងត្រូវមានភាពអត់ធ្មត់​ និងពិចារណាវែងឆ្ងាយ ហើយរឹតតែមិនអាចឆេវឆាវដូចពេលនៅខ្លួនមួយ។

https://s5.kh1.co/__image/w=574,h=352,q=100/bd/bd8ca50125abb92af4fb259f1cee068760f8351f.jpg

ហើយមួយទៀតបើទោះបីកូនស្រីខឹងប្ដីក៏ដោយ៖

១. កូនកុំប្រើពាក្យជេរប្រមាថ មើលងាយមើលថោកប្ដី ព្រោះក្ដីសុខនឹងរលាស់ចេញពីផ្ទះ​ទៅម្ដង​បន្ដិចៗ ខណៈក្ដីក្ដៅក្រហាយនឹងហូរចូលមករាល់ថ្ងៃ។

២.​ កូនពុំគួរទុកចង្ក្រានចោលដោយមិនរវល់រឿងចានឆ្នាំង បាយម្ហូបឡើយ។

https://s5.kh1.co/__image/w=650,h=341,q=100/a0/a0843780e8afc49f10cc5eb4419f810c71b7ac4f.png

៣.​ ពេលខ្លះគេត្រូវការនៅស្ងាត់ម្នាក់ឯង ត្រូវការពេលវេលាផ្ទាល់ខ្លួន។ 

៤. កុំយកកំហឹង​ មកជជែកយកឈ្នះចាញ់ភ្លាមៗ។

ចំណុចខ្លះទៀត ជាកូនស្រីត្រូវមានភាពអត់ធ្មត់ មានហេតុផល មិនត្រចៀកស ព្រោះអ្នកត្រូវដើរតួជាភរិយា​ ជាម្តាយ កូនប្រសារ ធ្វើការងារក្នុង និងក្រៅផ្ទះ ព្រមទាំងត្រូវកតញ្ញូជាមួយអ្នកមានគុណផង។ ការដើរមួយជំហាន គិតមួយជំហាន​អាចនឹងត្រឹមត្រូវ ឬមិនត្រឹមត្រូវទៅតាមកាលៈទេសៈដែលកូនស្រីត្រូវចេះបត់បែន៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T