សោកស្តាយ! កងទ័ពជើងទឹកម្នាក់ ដែលធ្លាប់ជួយសង្គ្រោះក្មេងថៃ ១៣នាក់​ ជាប់ក្នុងល្អាងភ្នំ ពេលនេះបានទទួលមរណភាព...!

//s5.kh1.co/ed/ed93e27b105a18a2e3ebd576b0dd5212cc5ecd32.jpg
សង្គម

 ២៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងហើយ អំពីករណីក្មេងប្រុសថៃ ដែលជាប់ក្នុងល្អាងភ្នំ កាលពីឆ្នាំមុន។ ពេលនេះមានដំណឹងដ៏គួរឲ្យសោកស្ដាយក្រោយដឹងថា កងទ័ពជើងទឹកម្នាក់ ដែលជាអ្នកចូលទៅសង្គ្រោះបានបាត់បង់ជីវិតហើយ ក្រោយរកឃើញថា គាត់មានជំងឺឆ្លងមេរោគក្នុងឈាម ចាប់តាំងពីពេលដែលគាត់ចូលទៅសង្គ្រោះក្នុងហេតុការណ៍នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Beiret Bureerak 
លោក Beiret Bureerak 

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលបានស្លាប់នោះមានឈ្មោះថា Beiret Bureerak លោកគឺ ជាអ្នកស្ម័គ្រចិត្ត ក្នុងការនាំយកអុកស៊ីសែនចូលទៅក្នុងល្អាងភ្នំ កំឡុងពេលប្រត្តិបត្តិការរុករក។

ក្រោយរកឃើញថាមានជំងឺឆ្លងតាមរយៈឈាមបែបនេះ លោកក៏បានធ្វើការព្យាបាលអស់រយៈពេលជាងមួយឆ្នាំមកដែរ ប៉ុន្តែជាអកុសលមិនអាចជាជាសះស្បើយបាន។

សកម្មភាពនៃការុករក
សកម្មភាពនៃការុករក
សកម្មភាពនៃការុករក
សកម្មភាពនៃការុករក

​គួររម្លឹកថា ករណីដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើ ដែលបានកើតឡើងកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ ដោយសារមានក្រុមបាល់ទាត់ដែលមានគ្នា ១២​ នាក់ រួមទាំងគ្រូបង្វឹកម្នាក់បានជាប់ក្នុងល្អាងភ្នំថាំលួង ស្ថិតក្នងខេត្តឈៀងរ៉ៃ។ ហើយហេតុការណ៍នេះបានធ្វើឲ្យមហាជន រួមទាំងអន្ដរជាតិ បានបញ្ជូនអ្នកមុជទឹកជាង ៩០ នាក់ដើម្បីធ្វើការុករក និងចំណាយពេលអស់ ១០ ថ្ងៃ ទើបរកឃើញ។

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T