មាត់ផ្សេង ទង្វើផ្សឹង

//s5.kh1.co/dc/dc18bb0989250e6140a7d05b7f4c62f9c7d6ed3a.jpg
យល់ដឹង

 ២៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ការនិយាយថាស្រលាញ់តែមាត់វាមិនបានធ្វើឲ្យ ម្ខាងទៀតមានសុភមង្គលនឹងសម្តីរបស់យើងឡើយ។បើស្រឡាញ់ពិតត្រូវបង្ហាញទង្វើពិតៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំទម្លាប់និយាយច្រើន ស្របពេលដែលយើងបានតែនិយាយ ហើយអត់បានធ្វើអ្វីសោះដើម្បីបញ្ជាក់ពីចិត្តស្រលាញ់របស់យើង។

ពេលមួយមានមនុស្សម្នាក់ចូលមកក្នុងជីវិតយើង គេតែងរៀបរាប់ប្រាប់យើងថា ឲ្យតែព្រមស្រលាញ់គេ គេនឹងមិនបណ្តោយឲ្យយើងជួបការលំបាកឡើយ។ គេថា គេនឹងឲ្យយើងសើចច្រើនជាងយំ។ គេថា គេនឹងសាងគ្រួសារដ៏កក់ក្តៅមួយ គេថាបែបនេះបែបនោះ តែវាគ្រាន់តែជាពាក្យគេថា។​​ ចុងក្រោយ គេក៏មិនអាចធ្វើតាមការសន្យា​ ព្រោះយើងមានទឹកភ្នែកច្រើនជាងស្នាមញញឹម។

https://s5.kh1.co/__image/w=650,h=434,q=100/fb/fbe89ec4c35c2cfbd0739197dcc542e80f345aa0.jpg

យើងជានិច្ចកាលនៅតែលួចញញឹម នៅពេលដែលនឹកឃើញដល់ពាក្យដែលគេសារភាពថាស្រលាញ់យើង។​ យើងគិតថាជីវិតដែលឯកាបំផុតគឺជាជីវិតដែលខ្វះសេចក្ដីស្រឡាញ់។យើងគ្រាន់តែរំពឹងថា មាត់​ និងទង្វើរបស់គេឆ្លើយតបនឹងភាពប្រាកដនិយម ជាជាងបោកប្រាស់។

ឆ្លងកាត់បទពិសោធន៍ជីវិតនេះ វាក៏ធ្វើឱ្យយើងបានដឹងថា គ្មានអារម្មណ៍​រំភើបណា​ដែលអាចប្រៀបផ្ទឹមបានជាមួយអារម្មណ៍រំភើបម្យ៉ាងពេលយើងឃើញ​អ្នកដែលខ្លួនស្រឡាញ់​មានក្ដីសុខនោះទេ។

ពេលមានក្តីសុខក៏ញញឹម ពេលមានទុក្ខក៏យំសោក។ សេចក្ដីស្រឡាញ់គឺបែបនេះ! មិនប្រាកដថាអ្នកដែលយើងស្រឡាញ់នឹងជ្រើសរើសយើងទេ ប៉ុន្តែយើងនឹងរីករាយសម្រាប់ជម្រើសដ៏ពិតប្រកដមួយរបស់គេ ហើយបើគេជ្រើសរើសខុស យើងក៏ពេញចិត្តនៅក្នុងការចូលរួមដោះស្រាយបញ្ហាជាមួយគ្នា៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T