ស្ងាត់ៗ កាតុ ឡើងគេហដ្ឋានថ្មី រៀបចំសាមញ្ញៗ តែពោរពេញដោយស្នាមញញឹម!

//s5.kh1.co/60/603971f319ad0301d269bcdf9688abdba6eb69d4.jpg
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ បើនិយាយពីតារាកំប្លែង ពូកែវោហារ និងជាពិធីការិនីថ្វីមាត់រអិល ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ អ្នកនាង កាតុ ដែលបច្ចុប្បន្នកំពុងតែកើបបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន អ្នកគាំទ្រជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្នតារាកំប្លែងស្រីរូបស្រស់នេះ មានកូនស្រីម្នាក់ យ៉ាងគួរឲ្យស្រលាញ់  ពិសេសបានស្វាមីពូកែថ្នាក់ថ្នម យ៉ាងមានសុភមង្គលតែម្តង។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលថ្មីៗនេះវិញ ស្ងាត់ៗស្រាប់តែកាលពីម្សិលមិញនេះ អ្នកនាង កាតុ ក៏បានរៀបចំធ្វើពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី ដោយអ្នកនាងធ្វើកម្មវិធីមិនជាធំដុំអ្វីឡើយ ដោយគ្រាន់តែសូត្រមន្ត និងជួបជុំញ៉ាំអាហារពេលល្ងាចជាមួយនឹងក្រុមគ្រួសារ រួមនឹងមិត្តសិល្បៈករប៉ុន្មាននាក់តែប៉ុណ្ណោះ។

ប៉ុន្តែផ្ទុយទៅវិញ បើក្រឡេកទៅមើលបរិយាកាសនៅក្នុងថ្ងៃនោះ គឺហាក់ពោរពេញដោយភាពសប្បាយរីករាយ និងស្នាមញញឹមតែម្តង។

ទន្ទឹមនឹងនេះ ក៏មានមហាជនជាច្រើនបានចូលរួមអបអរសាទរ និងជូនពរដល់នាងនិងគ្រួសារ ឲ្យកាន់តែជោគជ័យក្នុងការងារ និងមានសុភមង្គលក្នុងគ្រួសារជាយូរអង្វែងផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សកម្មភាពសូត្រមន្តឡើងគេហដ្ឋាន របស់ អ្នកនាង កាតុ
សកម្មភាពសូត្រមន្តឡើងគេហដ្ឋាន របស់ អ្នកនាង កាតុ
សកម្មភាពសូត្រមន្តឡើងគេហដ្ឋាន របស់ អ្នកនាង កាតុ
សកម្មភាពសូត្រមន្តឡើងគេហដ្ឋាន របស់ អ្នកនាង កាតុ
អ្នកនាង កាតុ និង សុគន្ធ ថេរ៉ាយុ
អ្នកនាង កាតុ និង សុគន្ធ ថេរ៉ាយុ
អ្នកនាង កាតុ 
អ្នកនាង កាតុ 
អ្នកនាង កាតុ និង រ៉ូលីន
អ្នកនាង កាតុ និង រ៉ូលីន
អ្នកនាង កាតុ និងភ្ញៀវកិត្តិយស
អ្នកនាង កាតុ និងភ្ញៀវកិត្តិយស
អ្នកនាង កាតុ និងភ្ញៀវកិត្តិយស
អ្នកនាង កាតុ និងភ្ញៀវកិត្តិយស
កាតុ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T