ស្រលាញ់ខ្លាំង ឈឺចាប់ក៏ខ្លាំង

//s5.kh1.co/11/110a9b8177163c4a84102f42d5d6b6e58e31fffb.jpg
យល់ដឹង

 ២៧-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ក្ដីស្រលាញ់មិនបានធ្វើឲ្យយើងឈឺចាប់ទេ។ ការពិតទៅឥទ្ធិពល ដែលនាំឲ្យយើងឈឺចាប់ដោយសារតែយើងមិនដឹងពីរបៀបស្រលាញ់។ យើងស្មុគស្មាញ អន្ទះអន្ទែង យើងមិនដឹងថាស្រលាញ់បែបណាទើបមិនឈឺចាប់ ព្រោះយើងតែងប្រាថ្នាឲ្យម្នាក់នោះជារបស់យើង មិនមែនរបស់អ្នកផ្សេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រាល់លើកដែលយើងគិតថាយើងស្រលាញ់គេខ្លាំង យើងតែងព្យាយាមធ្វើឲ្យខ្លួន​ឯងក្លាយជាមនុស្សតែម្នាក់ដែលអាចនៅក្បែរគេបាន។ ទទួលស្គាល់ថា ការធ្លាក់ក្នុងអន្ទាក់នៃក្ដីស្រលាញ់វានឹងធ្វើឲ្យយើងកាន់តែមានះ។

https://s5.kh1.co/__image/w=650,h=434,q=100/33/33c238f130aabd9094fc299cdb77463d4753cee4.jpeg

ប្រហែលជាអ្នកធ្លាប់ឈឺចាប់ដោយសារស្នេហាបោកប្រាស់ ស្នេហាដែលមានតែភាពហួងហែង ឬឃុំគ្រងគ្រប់បែបយ៉ាង។ ប៉ុន្តែវាមិនមានន័យថាអ្នកត្រូវបដិសេធលែងទទួលយកស្នេហាថ្មី ឬក្ដីស្រលាញ់ឡើយ។

ស្នេហាមានទៅមានមក ទើបជាស្នេហាដែលមានរសជាតិ។ យើងច្បាស់ជាមិនអាចស្រលាញ់នរណាម្នាក់ដោយសារតែគេប្រាប់យើងថាគេស្រលាញ់តែម្ខាងទេ។

ការស្រលាញ់ជាការប្រាថ្នាខ្លាំង ហើយការប្រាថ្នាចង់បាននេះវាធ្វើឲ្យយើង​ខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីយកឲ្យបានបើទោះបីមានរនាំង។ 

https://s5.kh1.co/__image/w=650,h=434,q=100/fb/fbe89ec4c35c2cfbd0739197dcc542e80f345aa0.jpg

ពេលខ្លះការដែលយើងស្រលាញ់នរណាម្នាក់កាន់តែខ្លាំង ធ្វើឲ្យយើងកាន់តែឈឺដូចគ្នា។ ហេតុផលព្រោះថា យើងចង់ធ្វើជាម្ចាស់របស់គេ ហើយរឹតតែមិនចង់ឲ្យគេ​និយាយផ្អែមល្ហែមជាមួយអ្នកផ្សេង។ យើងស្ទើរតែចងគេទុកមួយកន្លែងមិនឲ្យប្រទះអ្នកក្រៅ តែទង្វើទាំងនេះមិនបានធ្វើឲ្យគ្រប់យ៉ាងល្អប្រសើរឡើយ។ ផ្ទុយទៅវិញ នៅពេលណាមួយដែលគេកាន់តែមានសម្ពាធ គេនឹងចាកចេញពីអ្នក ហើយអ្នកដែលឈឺខ្លាំងបំផុត ក៏ជាមនុស្សតែមួយដែលស្រលាញ់ខ្លាំងបំផុត៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T