Mourinho បានសរសើរមិនដាច់ពីមាត់ទៅលើកីឡាករមួយរូបថា ជាកីឡាករដ៏អស្ចារ្យទោះរកគ្រាប់បាល់មិនបានក៏ដោយ

//s5.kh1.co/62/629a950958c56b35543538cb6ca078c9288f6ba8.png
កីទ្បា

 ២៧-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រោយដឹកនាំក្រុម Tottenham ឈ្នះក្រុម Brighton ក្នុងលទ្ធផល២ទល់នឹង១ កាលពីយប់មិញ គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់លោក Jose Mourinho បាននិយាយថាកីឡាករ Harry Kane ជាខ្សែប្រយុទ្ធដ៏អស្ចារ្យទោះថ្ងៃខ្លះគាត់រកគ្រាប់បាល់មិនបានក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Harry Kane 
  កីឡាករ Harry Kane 

ជាក់ស្ដែង Harry Kane ក៏បានរួមចំណែករកបាន១គ្រាប់ឲ្យ Spur កាលពីយប់មិញផងដែរ ដោយរូបគេជាអ្នកស៊ុតគ្រាប់ទី១ ចំណែកឯកីឡាករ Dele Alli ជាអ្នកសម្រេចគ្រាប់ទី២។

យ៉ាងណាមិញលោក​ Mourinho បានសរសើរពីទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ក្នុងបទសម្ភាសន៍ក្រោយបញ្ចប់ការប្រកួតថា៖

លោក​ Mourinho
លោក​ Mourinho

"ពេលដែលខ្ញុំមិនទាន់បានក្លាយជាគ្រូបង្វឹករបស់គាត់ ខ្ញុំតែងតែនិយាយថា Kane ជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ទោះបីគាត់រកគ្រាប់បាល់មិនបានក៏ដោយ។ មានខ្សែប្រយុទ្ធកំពូលៗច្រើនណាស់នៅលើពីភពលោក ដែលស៊ុតបញ្ចូលទីបានច្រើនគ្រាប់ តែនៅថ្ងៃដែលពួកគេរកគ្រាប់បាល់មិនបាន ទម្រង់លេងរបស់ពួកគេគឺអន់តែម្ដងដោយសារពួកគេមិនអាចជួយអ្វីក្រុមបាន។"

លោក​ Mourinho បន្ថែមទៀតថា៖

"សម្រាប់ Harry ជាប្រភេទខ្សែប្រយុទ្ធ ដែលទោះបីគាត់រកគ្រាប់បាល់មិនបានតែគាត់នៅតែរក្សាទម្រង់លេងល្អ ពេលបាត់បាល់គាត់ដេញយកបាល់ គាត់ស្ដារស្ថានការណ៍ក្រុម គាត់ Assist ឲ្យមិត្តរួមក្រុម ពេលខ្លះពេលគាត់ចុះទៅជួយរៀបចំតំបន់ការពារទៀត។"

  កីឡាករ Harry Kane 
  កីឡាករ Harry Kane 

គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលនេះ គិតរាល់កម្មវិធីទាំងអស់ Kane បង្ហាញខ្លួនសរុបបាន ២៣ប្រកួត ស៊ុតបញ្ចូលទីបាន១៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T