ញាក់សាច់យប់មិញ ស៊ុតប្រឡោះជើងចឹងហ្មង! Liverpool ទៅលត់ក្រុមលេខ២ដល់ផ្ទះយ៉ាងចាស់ដៃ រក្សាកំណត់ត្រាមិនទាន់ចាញ់ (មានវីដេអូ)

//s5.kh1.co/f5/f5fc42f69f9bb9c97394e45a4a8cf1df30aa2d44.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានបន្តភាពមិនទាន់ចាញ់របស់ខ្លួនក្នុងការប្រកួតក្របខណ្ឌ Premier League ក្រោយយកឈ្នះម្ចាស់ផ្ទះ Leicester City ក្នុងលទ្ធផល ០ទល់នឹង៤ កាលពីយប់មិញ នៅកីឡដ្ឋាន King Stadium ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៣ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Leicester City និង Liverpool
ការប្រកួតរវាង Leicester City និង Liverpool

៤គ្រាប់របស់កូនក្រុមលោក Jurgen Klopp រកបានដោយខ្សែប្រយុទ្ធ Roberto Firmino ២គ្រាប់ នៅនាទីទី៣១ និង៧៤ James Milner ១គ្រាប់ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៧១ និងគ្រាប់ចុងក្រោយរកបានដោយខ្សែការពារ Alexander-Arnold នៅនាទីទី៧៨ ដោយការស៊ុតប្រឡោះជើងខ្សែការពារពីក្នុងប្រអប់គ្រោះថ្នាក់ផុតដៃអ្នកចាំទីយ៉ាងល្អ។

កីឡាកររបស់ Liverpool អបអរគ្រាប់បាល់
កីឡាកររបស់ Liverpool អបអរគ្រាប់បាល់

នៅក្នុងការប្រកួតនោះ Liverpool បានបើកការសម្រុកខ្លាំងមែនទែន ដោយអាចមានឱកាសស៊ុតដល់ទៅ១៣លើក ចំគោលដៅ៧លើក និងខុសគោលដៅ៣លើក ខណៈ Leicester អាចមាសឱកាសស៊ុតត្រឹម៣លើកប៉ុណ្ណោះ និងមិនចំគោលដៅនោះទេ។

បច្ចុប្បន្ន Liverpool បន្តឈរនៅចំណាត់ថ្នាក់លេខ១ដដែល ដោយ១៨ប្រកួត មាន៥២ពិន្ទុ ឈ្នះ១៧ និងស្មើ១ មិនដែលចាញ់ ខណៈ Leicester ឈរនៅលេខ២បណ្ដោះអាសន្ន លេង១៩ប្រកួត ឈ្នះ១២ ស្មើ៣ និងចាញ់៤ មាន៣៩ពិន្ទុ៕

ការប្រកួតរវាង Leicester City និង Liverpool
ការប្រកួតរវាង Leicester City និង Liverpool
ចង់ឃើញថា ៤គ្រាប់របស់ Liverpool កាលពីយប់មិញល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T