របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃរបស់​យើង​គឺមានឥទ្ធិពល​ធំធេងទៅលើស្បែក។ ប្រសិនបើអ្នកមិនរីករាយសប្បាយ​ចិត្តជាមួយស្បែកអ្នកនៅឡើយទេ អាចសាកល្បងគន្លឹះខ្លះៗនៃគំនិតទាំងនេះ ដើម្បីស្បែកកាន់តែមានភាព​ក្មេងដូចយុវភាព។​

១- បរិភោគឲ្យបានល្អ

អ្នកជំនាញជឿថារបបអាហារដែលសម្បូរវីតាមីន C ការបរិភោគអាហារមានជាតិខ្លាញ់ទាប និងកាបូអ៊ីដ្រាត​អាចនឹងជួយរក្សាស្បែកអ្នកឲ្យមានសុខភាពល្អបាន។ ដើម្បីកាត់បន្ថយឱកាសកើតមាន​យ៉ាងកក្រើកនូវកន្ទួលរោល​ស្បែក​ អ្នក​គួរបរិភោគអាហារដែលមាន​សារធាតុកាបូអ៊ី​ដ្រាតសមាសសាំញ៉ាំ ដូចជាគ្រាប់ធញ្ញជាតិសម្រូប និងប៉ាស្តាធ្វើពីគ្រាប់ធញ្ញជាតិសម្រូប និង​ប្រូតេអ៊ីនដែលជួយឲ្យមាន​សុខភាពល្អ។ សូមចាំទុកក្នុងចិត្តថាផលិតផលធ្វើពីទឹកដោះមានទំនាក់ទំនងទៅនឹងការធ្វើឲ្យ​កើត​មុន។ ហេតុនេះ ប្រសិនបើអ្នកជាមនុស្ស​ងាយនឹង​កើតមុនទេ អ្នកអាចនឹងតាមដាន​ការបរិភោគរបស់​អ្នក​ទាក់ទង​នឹផលិត​ផលធ្វើពីទឹកដោះទាំងនោះ​។

២- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

ស្បែកអ្នកទទួលបានផលចំណេញយ៉ាងច្រើនលើសលប់ពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។ ការធ្វើលំហាត់ប្រាណបាន​ភ្ញោចរបត់ឈាម រុញច្រានអុកស៊ីសែន និងជីវជាតិចិញ្ចឹមទៅកាន់ស្បែករបស់អ្នក។ វាក៏ផ្តល់ផងដែរនូវការពង្រឹងដល់ការ​ផលិតជាតិខូឡាជែនរបស់អ្នក ដែលនាំ​មកនូវស្បែកភ្លឺចែងចាំង និងគ្មានភាពជ្រីវជ្រួញ។ មនុស្សជាច្រើនបានស្មានថាការ​ធ្វើលំហាត់ប្រាណធ្វើឲ្យអ្នកបែកញើស នឹងធ្វើឲ្យស្ទះរន្ធរោមរបស់អ្នក តែ​នេះមិនពិតទាល់តែសោះឡើយ។ អ្វី​គ្រប់យ៉ាងដែលអ្នកត្រូវធ្វើនោះគឺលាងមុខរបស់អ្នកឲ្យបានគ្រប់ជ្រុងជ្រោយក្រោយលំហាត់ប្រាណ។ រឿងមួយ​ទៀត​ដែលអ្នក​គួរ​ដឹងកឺ​ កុំប្រើប្រាស់បន្ទះឈ្នួតក្បាលតឹង ដែលត្រូវបានគេស្គាល់ថាបានធ្វើឲ្យញើសជាប់គាំង និង​ធ្វើឲ្យរោលរាលស្បែក។

៣- គេងឲ្យបានគ្រាប់គ្រាន់

ក្រោយពីប៉ុន្មានយប់ដែលមិនបានគេងសោះអ្នកនឹងកត់សម្គាល់ឃើញយ៉ាងងាយនូវ រង្វង់ក្រម៉ៅ ស្បែកគ្មានជីវិត​ជី​វ៉ា និងភ្នែកឡើងប៉ោងមានថ្នក់ប៉ោង។ ដើម្បីរក្សាស្បែករបស់អ្នកឲ្យមានសភាពល្អវាសំខាន់ដែលត្រូវទទួលបានដំណេកប្រាំបីម៉ោងរៀងរាល់យប់។ ស្ថានភាពដំណេករបស់អ្នកក៏សំខាន់ផងដែរ។ ប្រសិនបើអ្នកមានទម្លាប់ដាក់មុខរបស់អ្នកនៅលើ​ខ្នើយ អ្នកនឹងទទួលបានភាពជ្រីវជ្រួញនៅតំបន់ដែលប៉ះផ្អិបនៅទីបំផុត។ អ្នក​ចូលចិត្ត​ដេក​​ពោប វានឹងធ្វើឲ្យ​​ភ្នែកអ្នកលេចចេញ​នូវថ្នក់ដែលអាចឃើញ​ច្បាស់តែម្ដង​។ ដើម្បីស្បែករបស់អ្នក​សូមព្យយាមដេកផ្ងារជានិច្ច​។

៤- លាបក្រែមការពារកម្តៅថ្ងៃ

មនុស្សសឹងគ្រប់គ្នាមានការខូចខាតស្បែកដោយសារពន្លឺព្រះអាទិត្យ។ ការរងការ​ប៉ះពាល់កាន់តែយូរជាមួយ​នឹងព្រះអាទិត្យ​មានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងហានិភ័យកើនឡើងកាន់តែខ្ពស់នៃជំងឺមហារីកស្បែក។ ដើម្បីការពារស្បែករបស់អ្នក អ្នកត្រូវតែលាបក្រែមការពារកម្តៅថ្ងៃដែលមានប្រសិទ្ធភាពការពារពន្លឺថ្ងៃបានធំគ្រប់ពេលទាំងអស់។

ការជ្រើសរើសក្រែមការ​ពារ​កម្តៅថ្ងៃមួយដែលមានស័ង្កសីអុកស៊ីត ទីតាន្យូមឌីអុកស៊ីត ឬ អាវ៉ូបង់ហ្សូននិង​មានកត្តាការពារកម្តៅព្រះអាទិត្យ​(SPF) អប្បបរមាចំនួន ៣០។ ដូចគ្នាផងដែរ កុំភ្លេចស្លៀកពាក់សម្លៀកបំពាក់ការពារហើយស្ថិតនៅក្នុងអាគារនៅរវាង​ម៉ោង​ ១០ ព្រឹក និង ម៉ោង ២ រសៀល ដោយសារនោះគឺជាពេលដែលកាំព្រះអាទិត្យមាន​កម្ដៅខ្លាំងបំផុត។

៥- លាងសម្អាតស្បែករបស់អ្នក

ក្នុងការ​រស់​នៅ​ប្រចាំថ្ងៃស្បែក​របស់​យើង​រងប៉ះពាល់នឹងធាតុ​កខ្ខក់យ៉ាច្រើនដូចជាពីបារី ផ្សែង និង ធូលីជាដើម​។ វិធី​តែមួយគត់ដើម្បីរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អគឺត្រូវលាងសម្អាតវាយ៉ាងយ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅនៅពេល​ល្ងាច។ ខណៈ​ដែលមនុស្សខ្លះត្រូវការត្រឹមតែផលិតផលជម្រះសម្អាតស្រាលស្រទន់ អ្នកដទៃផ្សេងទៀតអាចនឹងត្រូវការផលិតផលដែលខាត់ជម្រុះស្បែក ទឹកជូតសម្អាត និងបន្តឹងរន្ធរោម និងផលិតផលផ្តល់សំណើមស្បែក។ បើទោះបីជាស្បែក​របស់​អ្នក​មានជាតិ​ប្រេងក៏ដោយ ក៏អ្នក​នឹងត្រូវការធ្វើឲ្យស្បែកអ្នកមានសំណើមជានិច្ចផងដែរ។ ដើម្បីចៀសវាង ការផ្ទុះកក្រើកចេញកន្ទួលរោលស្បែកនិង​រន្ធ​ញើសស្ទះ សូមទិញផលិតផលផ្តល់សំណើមដែលគ្មានជាតិប្រេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ