គ្រូថ្មី Arsenal លោក Arteta ចូលខ្លួនមកប្រជែង Man UTD ដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមមួយរូប

//s5.kh1.co/a1/a11ef444b67ed3434da33479b3a7f6c98c24c3d2.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ក្លិបកាំភ្លើងធំ​ Arsenal បានចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធរបស់ Lyon កីឡាករ Moussa Dembele ខណៈក្លិប Manchester United ក៏ពេញចិត្តមកលើកីឡាកររូបនេះដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Moussa Dembele
កីឡាករ Moussa Dembele

ប្រភពពីភ្នាក់ងារសារព័ត៌មានក្នុងប្រទេសបារាំង Le10Sport បានទម្លាយថា Arsenal ដាក់គោលដៅយក Dembele នៅទីផ្សារខែមករាខាងមុខ ព្រោះមិនច្បាស់ចំពោះអនាគតរបស់ខ្សែប្រយុទ្ធជួរមុខទាំងពីរគឺ Alexandre Lacazette និង Pierre-Emerick Aubameyang ថានឹងនៅបន្តជាមួយក្លិបទៀតឬយ៉ាងណា។

ប្រភពដដែលបានបន្តឲ្យដឹងថា សមត្ថភាពរបស់ខ្សែប្រយុទ្ធ Dembele នឹងអាចជួយ Arsenal បានច្រើនក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Mikel Arteta។ Arsenal ត្រូវបានគេដឹងថាបានទាក់ទងសួរតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ ដោយមិនមានការរៀបចំកិច្ចពិភាក្សាចរចាអ្វីនោះទេ។

កីឡាករ Moussa Dembele
កីឡាករ Moussa Dembele

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធបារាំង Moussa Dembele កំពុងតែលេចធ្លោខ្លាំងជាមួយ Lyon នៅរដូវកាលនេះ ដោយអាចរកបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២ដង។ ចំណែកឯកាលពីរដូវកាលមុន ២០១៨-២០១៩ Dembele ក៏អាចរកគ្រាប់បាល់បាន ១៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៥ដងផងដែរ ក្នុងការបង្ហាញខ្លួនសរុប៣៣ប្រកួត៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T