ពេលកើត រហូតដល់អាយុ២ឆ្នាំ កូនត្រូវការអ្វីពីម៉ាក់ប៉ាបំផុត?

//s5.kh1.co/43/43dbfc2b3ec07a2de4a0da34b43f495639ebb26b.jpg
នារី

 ២៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

តម្រូវ​ការ​របស់​កូន​មាន​ច្រើន​យ៉ាង ហើយ​ប្រែ​ប្រួល​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ពេល​កើត​មក​ភ្លាម ទោះ​បី​ជា​គេ​មិន​អាច​និយាយ​ស្តី​បង្ហាញ​ឲ្យ​យើង​ជា​ម៉ាក់​ប៉ា​ដឹង​ថា គេ​ត្រូវការ​អ្វី​ពី​យើង​ក៏​ពិតមែន តែ​គេ​មិន​មែន​មាន​ន័យ​ថា គេ​មិន​ត្រូវ​ការ​អ្វី​ពី​យើង​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ បាន​អះ​អាង​ថា ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ២ឆ្នាំ ក្មេង​ត្រូវ​ការ​ភាព​កក់​ក្តៅ ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់​ប៉ា ចង់​ឲ្យ​យើង​បី​បម និង​ការពារ​គេ​គ្រប់​ពេល ដូច្នេះ​ហើយ​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​ផ្តល់​​នូវ​ក្តី​ស្រលាញ់ និង​ភាព​កក់​ក្តៅ​ទៅ​ឲ្យ​កូន​ឲ្យ​បាន​ច្រើន​បំផុត បើ​យើង​បាន​បាន​ឱប ថើប បីបម គេ​កាន់​តែ​ច្រើន នោះ​គេ​មាន​អារម្មណ៍​កាន់​តែ​ល្អ។

លោក​ថា​បន្ត មាន​ពិសោធ​មួយ​​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​លើ​សត្វ​កណ្តុរ​២​ក្រុម កណ្តុរ​ក្រុមទី១ មាន​ម្តាយ​តែង​តែ​លិទ្ធ​សម្អាត​កូន ឃុំគ្រង នៅ​ជិត​ស្និទ្ធ​ជាមួយ​កូន​ជានិច្ច ចំណែក​ឯ​កណ្តុរ​ក្រុមទី២ ម្តាយ​គ្រាន់​តែ​បំបៅ​ដោះ​កូន​រួច ក៏​ទៅ​បាត់​ទៅ មិន​បាន​នៅ​ឃុំ​គ្រង​កូន​ជាប់​នោះ​ទេ។ជា​លទ្ធផល​ពេល​កូន​កណ្តុរធំ ទាំង​២​ក្រុម គឺ​មាន​អាកប្បករិយា​ខុស​គ្នា​ដាច់ ដោយ​កូន​កណ្តុរ​ក្រុមទី១ ដែល​មាន​ម្តាយ​នៅ​ជិត​ស្និទ្ធ​ជាមួយ​ច្រើន ជា​កណ្តុរ​ដែល​ឆ្លាត​ជាង អាច​ដោះស្រាយ​បញ្ហា​យ៉ាង​លឿន ថែម​ទាំង​ក្លាហាន​ទៀត។ ចំណែក​ឯ​កណ្តុរ​ដែល​ម្តាយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ ងាយ​នឹង​ភ័យ​ខ្លាច ពេល​មាន​បញ្ហា​កើត​ឡើង មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ។

ដូចគ្នា​នឹង​មនុស្ស​យើង​ដែរ លោក Christopher Lee ថា កូនៗ​ដែល​មាន​ម៉ាក់​ប៉ា​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់ គឺ​ឆ្លាត មាន​សុខភាព​ល្អ រឹងមាំ ចូល​ចុះ​ជាមួយ​សង្គម ជាង​ក្មេង​ដែល​ម៉ាក់​ប៉ា​មិន​សូវ​ជិត​ស្និទ្ធ​ជាមួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T