ក្រោយមានពាក្យចចាមអារ៉ាមថាលក់ការប្រកួត ៩ពាន់ដុល្លារ សុខ ធី ចេញមុខបកស្រាយថា…….

//s5.kh1.co/71/71f1d8f79b686f1ada600e7125808fddc9d8317c.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា៖ ជារឿងដែលអាចនិយាយបានថាភ្ញាក់ផ្អើលមួយនៅក្នុងពិភពគុនខ្មែរកាលពីប៉ុន្មានសប្ដាហ៍មុន បន្ទាប់ពីកីឡាករ សុខ ធី បានប្រកួតចាញ់កីឡាករ ប៊ុន សុធា នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធីជើងឯកលេខ១គូបូតា រដូវកាលទី១១ របស់ស្ថានីយទូរទស្សន៍បាយ័ន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេនៅចាំបានថានៅពេលនោះ ពន្លកក្រោយ ប៊ុន សុធា បានវាយឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើ សុខ ធី ដល់ទៅ២ដង និងបានយកឈ្នះដោយពិន្ទុ។ ក្រោយចប់ការប្រកួតនោះ មានព័ត៌មានចចាមអារ៉ាមលេចឭមកថា សុខ ធី បានលក់ការប្រកួតនៅក្នុងតម្លៃខ្លួន ៩ពាន់ដុល្លារ។

យ៉ាងណាមិញ ជាការឆ្លើយតបនឹងបញ្ហានេះ អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះបានឲ្យដឹងថា គេមិនបានលក់ការប្រកួតដូចនឹងពាក្យគេថានោះទេ។ មូលហេតុដែលខ្លួនធ្វើមិនបានល្អក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ ប៊ុន សុធា ដោយសារគេទើបតែជាពីជំងឺគ្រុនឈាម ជាហេតុធ្វើឲ្យប៉ះពាល់ខាងផ្នែកកម្លាំង។

បើទោះបីជាមិនអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែ សុខ ធី ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកីឡាករថៃ ទ្រីផេត ខណៈ ប៊ុន សុធា បានគ្រងខ្សែក្រវាត់ជាលើកទី២ ដោយយកឈ្នះពិន្ទុកីឡាករថៃ ផុបរ៉ាក់ ដោយពិន្ទុនៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃសុក្រកន្លងទៅ៕

កីឡាករ សុខ​ ធី
កីឡាករ សុខ​ ធី
កីឡាករ ប៊ុន សុធា ឈ្នះខ្សែក្រវាត់
កីឡាករ ប៊ុន សុធា ឈ្នះខ្សែក្រវាត់
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T