ទឹកចិត្តឪពុក! កាដូបុណ្យណូអែល Floyd ទិញឡាន Mercedes ថ្មីស្រឡាងឲ្យកូនស្រី ខណៈតម្លៃវិញថ្លៃកប់ពពក

//s5.kh1.co/a4/a4e1c98ec5a125ce41cb79ec089c98848b245074.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ អ្នកប្រដាល់ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក កីឡាករ Floyd Mayeather បានទិញឡានមួយគ្រឿងក្នុងតម្លៃ ១៤០,០០០ផោន ដើម្បីជាកាដូដល់កូនស្រីរបស់ខ្លួនឈ្មោះថា Lyanna សម្រាប់ថ្ងៃបុណ្យណូអែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Floyd និងកូនស្រី
Floyd និងកូនស្រី

ឡានថ្មីដែលជាកាដូរបស់ Floyd សម្រាប់កូនស្រីវ័យ ១៩ឆ្នាំ ជាមូ៉ដែល Merceds-Benz G63 នេះបើតាមការបង្ហោះនៅលើគណនី Instagram របស់នាង។ Lyanna គឺជាកូនច្បងរបស់ Floyd ក្នុងចំណោមកូនទាំងបួននាក់។

រថយន្ត  Merceds-Benz G63
រថយន្ត  Merceds-Benz G63

ជាមួយគ្នានេះ អ្នកប្រដាល់មិនដែលចាញ់របស់សហរដ្ឋអាមេរិកក៏មានរថយន្តទំនើបជាច្រើនផងដែរ ដោយនៅក្នុងហ្គារ៉ាស់ផ្ទាល់ខ្លួន ត្រូវបានគេជឿថាមានរថយន្តស៊េរីទំនើប Rolls Royce ៥គ្រឿង ដែលគិតជាទឹកប្រាក់ប្រមាណ២លានផោន។

គួរឲ្យដឹងដែរថា កាលពីខែវិច្ឆិកាកន្លងទៅ អ្នកប្រដាល់ប្រកួត៥០ដងមិនធ្លាប់ចាញ់រូបនេះ បានប្រកាសថាគេនឹងត្រឡប់មកសង្វៀនជាថ្មីនៅក្នុងឆ្នាំ២០២០ខាងមុខ៕

កីឡាករ Floyd Mayeather
កីឡាករ Floyd Mayeather
កីឡាករ Floyd Mayeather
កីឡាករ Floyd Mayeather

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T