អត់ឲ្យចាញ់ Buffon នៅ Juventus ប៉ុន្មានទេ! Willian និយាយថាគាត់ចង់នៅ Chelsea រហូតដល់អាយុ…

//s5.kh1.co/b9/b97e3ee8e03a536e0fb0f2e75149364ec845045d.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលកីឡាករ Willian និយាយថាគាត់សប្បាយចិត្តនៅ Chelsea និងចង់លេងឲ្យក្លិបមួយនេះរហូតដល់វ័យ៤០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុងត្រារបស់ Willian ជាមួយនឹងក្លិប​តោខៀវ Chelsea នឹងផុតកំណត់នាបញ្ចប់រដូវកាលនេះ ខណៈក្លិបដែលដាក់គោលដៅចង់បានគាត់នោះគឺក្លិប Barcelona។

  កីឡាករ Willian 
  កីឡាករ Willian 

យ៉ាងណាមិញទាក់ទងទៅនឹងរឿងកុងត្រានេះ Willian បានចាប់ផ្ដើមពិភាក្សាគ្នាជាមួយនឹងក្លិប Chelsea ហើយដោយរូបគេបានប្រាប់កាសែត Skysports ថា៖

"អ្នករាល់គ្នាដឹងហើយថាខ្ញុំស្រលាញ់ក្លិបនេះប៉ុណ្ណា ខ្ញុំរីករាយលេងឲ្យ Chelsea ប៉ុណ្ណា។​ ប្រសិនជាអាច ខ្ញុំនឹងនៅទីនេះរហូតដល់អាយុ៤០ឆ្នាំ តែជាក់ស្ដែងបាល់ទាត់វាមិនតែងតែបែបនេះទេ។"

  កីឡាករ Willian 
  កីឡាករ Willian 

ជម្រើសជាតិប្រេស៊ីលបានបន្តទៀតថា៖

"ខ្ញុំចង់នៅ ព្រោះខ្ញុំចូលចិត្តលេងនៅទីនេះ ហើយវាក៏មិនមែនជាការសម្រេចចិត្តរបស់ខ្ញុំតែម្នាក់ដែរ ពួកយើងត្រូវធ្វើការសម្រេចចិត្តរួមគ្នាជាមួយនឹងក្លិប ជាក់ស្ដែងពួកយើងបានពិភាក្សាគ្នាខ្លះហើយ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចនិយាយទៅកាន់អ្នកថាខ្ញុំនឹងនៅបន្ត តែពេលនេះខ្ញុំមិនអាចនិយាយបាននោះទេ។"

  កីឡាករ Willian 
  កីឡាករ Willian 

គួររម្លឹកផងដែរថា Willian បានផ្ទេរពីក្លិប Anzhi មកចូលរួមជាមួយនឹងក្លិបនៅទីក្រុងឡុងដ៍មួយនេះ តាំងពីឆ្នាំ២០១៣ មកម៉្លេះ ដោយធ្លាប់រួមចំណែកជួយក្លិបឈ្នះ Premier League បាន២ដង FA Cup ១ដង League Cup ១ដង និងពាន Europa League ១ដង៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T