ជា​ធម្មតា ស្រីៗ​មាន​ផ្ទៃពោះ ដល់​ពេល​គ្រប់​ខែ ទាល់​តែ​មាន​សញ្ញា​ឈឺ​ពោះ ទើប​អាច​សម្រាល​កូន​ដោយ​ធម្មជាតិ​បាន។ តែ​ទោះ​យ៉ាង​ណា ស្រីៗមួយ​ចំនួន​ដល់​ថ្ងៃ​ ឬហួសថ្ងៃ​សម្រាល​កូន​​ហើយ តែ​បែរ​ជា​មិន​មាន​សញ្ញា​ឈឺ​ពោះ​​សោះ តើ​បញ្ហា​គួរ​ឲ្យ​បារម្ភ​មួយ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អី​ខ្លះ​ទៅ?

ក្នុង​បទ​សម្ភាស​រវាង​ក្រុម​ការងារ Hello គ្រូពេទ្យ ជាមួយ​អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ទទួល​បន្ទុក​ផ្នែក​រោគ​ស្ត្រី និង​សម្ភព លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា ថា ស្រីៗ​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន លុះ​ណា​តែ​មាន​សញ្ញា​ឈឺ​ពោះ ការ​ឈឺ​ពោះ ធ្វើ​ឲ្យ​ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ ទៅ​តាម​ដំណាក់​កាល​របស់​វា។ នៅ​ពេល​ដល់​ដំណាក់​កាល​សម្រាល​កូន ស្បូន​កន្ត្រាក់​កាត់​តែ​ញឹក ឯ​រយៈពេល​កន្ត្រាក់​កាន់​តែ​ញាប់។

លោកស្រី​វេជ្ជបណ្ឌិត​ថា ចំពោះ​ស្រីៗ​ដែល​គ្រប់​ខែ​ហើយ​តែ​មិន​​ឈឺ​ពោះ ស្បូន​ឥត​បើក អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ភាគ​ច្រើន​ដោយសារ​តែ​ស្ត្រី​ទាំង​នោះ​ប្រើ​ថ្នាំ​ខ្មែរ និង​ថ្នាំ​ចិន​សែ ដោយ​ការ​ញ៉ាំ​ថ្នាំ​ហ្នឹង​ទៅ សម្រាលកូន​អត់​សូវ​ឈឺ​ពោះ​ទេ ប៉ុន្តែ​ដល់​ពេល​សម្រាល​ហើយ ឈាម​ហូរ​ខ្លាំង​ណាស់ ដោយសារ​ស្បូន​អត់​កន្ត្រាក់។

អ្វី​ដែល​យើង​ចង់​បាន លោកស្រី​វេជ្ជបណ្ឌិត​​ថា ទាំង​មុន​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល គឺ​ស្បូន​កន្ត្រាក់​ល្អ មិន​ប្រឈម​នឹង​ការ​ឆ្លាក់​ឈាម​ខ្លាំង ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ស្លាប់ ។

ចំពោះ​មូលហេតុ​រួមផ្សំ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​​ស្រីៗ​ដល់​ថ្ងៃ​សម្រាល​ហើយ តែ​មិន​ឈឺ​ពោះ ស្បូន​មិន​បើក ដោយសារ​តែ​កត្តា​សុខភាព​របស់​ម្តាយ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​កូន​ញឹក​ញាប់​ពេក មាន​កូន​នៅ​អាយុ​ច្រើន​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ