អីយ៉ាសលេងមែនទែនហើយ! Man Utd ហ៊ានឲ្យប្រាក់ខែ Haaland ច្រើនជាងមុន១០ដងឲ្យតែព្រមមក

//s5.kh1.co/46/46dfdb5ec3d2113592195ea31d913892efb2c984.jpg
កីទ្បា

 ២៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុម Salzburg កីឡាករ Erling Haaland ត្រូវបានគេរាយការណ៍ថា អាចនឹងទទួលបានប្រាក់ខែច្រើនជាងមុន១០ដង ប្រសិនបើរូបគេសម្រេចចិត្តចូលរួមជាមួយនឹងក្រុមបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

United មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធក្រុម Salzburg រូបនេះ ដោយមានបំណងចង់នាំយករួបគេមកកាន់ទឹកដីប្រទេសអង់គ្លេសនាទីផ្សារដោះដូរខែមករាខាងមុខ។

ហើយបើយោងតាមកាសែត The Sun បានឲ្យដឹងថា Man Utd ហ៊ានតម្លើងប្រាក់ពលកម្មដល់ជម្រើសជាតិន័រវេសរូបនេះ រហូតដល់២សែនផោនក្នុង១សប្ដាហ៍ ខណៈប្រាក់ខែបច្ចុប្បន្នរបស់រូបគេនៅក្លិប Salzburg ទទួលបានត្រឹម២ម៉ឺនផោនប៉ុណ្ណោះក្នុង១អាទិត្យ។

កីឡាករ Erling Haaland
កីឡាករ Erling Haaland

យ៉ាងណាមិញប្រភពដដែលបានបន្ថែមទៀតថា ក្នុងកិច្ចព្រមព្រៀង Haaland អាចនឹងទទួលបានប្រាក់បន្ថែមជាច្រើនទៀត រួមមានប្រាក់លើកទឹកចិត្តពេលទទួលបានពានស្បែកជើងមាស ប្រាក់រង្វាន់ពេលជួយក្រុមទទួលបានកៅអីទៅលេង Champion League ឬជួយក្រុមលើកពានរង្វាន់ណាមួយ។

កីឡាករ Erling Haaland
កីឡាករ Erling Haaland

គួររម្លឹកផងដែរថា ប្រាក់ពលកម្ម២សែនផោនក្នុង១សប្ដាហ៍នេះ នឹងធ្វើឲ្យ Haaland ក្លាយជាកីឡាករដែលមានប្រាក់ខែច្រើនជាងគេលំដាប់ទី៤ ប្រចាំក្រុម Manchester United ពោលគឺស្មើនឹងប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធឆ្នើមកីឡាករ Marcus Rashford ៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T