ទ្រាំលែងបានហើយ! កីឡាករឆ្នើមរូបនេះបានទម្លាយអារម្មណ៍ក្នុងចិត្តថា “ពិបាកនៅ Chelsea ណាស់”

//s5.kh1.co/21/2126a9efc24b4afc057db5cd85c67485df29b4ff.png
កីទ្បា

 ២៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Olivier Giroud ហាក់បង្ហើបពីគម្រោងក្នុងការចាកចេញរបស់ខ្លួននាខែមករាខាងមុខ ក្រោយរូបគេបានទម្លាយពាក្យក្នុងចិត្តថាពិបាកនៅ Chelsea។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានធ្វើបទសំភាសន៍ជាមួយនឹងកាសែត Le Dauphiné Libéré របស់បារាំងថា៖

"វាពិតជាពិបាកក្នុងការស្នាក់នៅ Chelsea។ ខ្ញុំនឹងរកពេលនិយាយជាមួយនឹងគ្រូបង្វឹក។ ហើយវានឹងមានឱកាសច្រើនក្នុងការផ្លាស់ប្ដូររឿងនេះ ព្រោះខ្ញុំមិនបានទទួលពេលវេលាលេងគ្រប់គ្រាន់ក្នុងការបង្ហាញពីសមត្ថភាពខ្ញុំនោះទេ។ សម្រាប់ពេលនេះខ្ញុំជាកីឡាកររបស់​ Chelsea ហើយខ្ញុំនៅមាន២-៣ប្រកួតទៀតលេងជាមួយក្លិប ចន្លោះពីឥឡូវរហូតដល់ទីផ្សារដោះដូរបើកទ្វារ។ ហើយបន្ទាប់ពីនេះពួកយើងនឹងអង្គុយចុះ រួចពិភាក្សាស្វែងរកការសម្រេចចិត្តដ៏ល្អបំផុតមួយសម្រាប់ខ្ញុំ។ ចំណែកឯការផ្ទេរទៅកាន់ប្រទេសបារាំង ជាដំណោះស្រាយដែលអាចទៅរួច។"

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

គួរឲ្យដឹងដែរថា ចាប់តាំងពីការមកដល់របស់អ្នកចាត់ការទូទៅថ្មីលោក​ Frank Lampard ក្នុងរដូវកាលនេះ Giroud មានឱកាសបង្ហាញខ្លួនបានតែ៧ប្រកួតប៉ុណ្ណោះ ដោយរ៉ូលនៅតំបន់ប្រយុទ្ធ ត្រូវបានជំនួសដោយខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងកីឡាករ Tammy Abraham៕

ប្រភពgetfootballnewsfrance

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T