ចេញមុខមក អ្នកណា ស្រលាញ់គ្នាបែបPrivate? តែក៏មានរឿងល្អអាក្រក់ កើតឡើងទន្ទឹមគ្នា មានអីខ្លះ?

//s5.kh1.co/e1/e1ec3628b0dc6ca0e88583cf73294b5ae92823c3.jpg
យល់ដឹង

 ០៨-មិថុនា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ចេញមុខមក អ្នកណា ស្រលាញ់គ្នាបែបPrivate? តែក៏មានរឿងល្អអាក្រក់ កើតឡើងទន្ទឹមគ្នា មានអីខ្លះ?

ជាការពិតណាស់ មនុស្សម្នាក់ៗសុទ្ធតែមាន សេចក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ព្រមទាំងធ្លាប់ឆ្លងកាត់ការមានទំនាក់ទំនងស្នេហា ជាមួយដៃគូជីវិតរៀងៗខ្លួន ដែលមានទាំងបរាជ័យនិងជោគជ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ពេលដែលមានស្នេហា អាចជម្រុញឲ្យជីវិតរបស់យើងរីករាយ និងមានអារម្មណ៍ស្រស់ថ្លាជាងមុន ក៏ប៉ុន្តែក៏អាចធ្វើឲ្យធ្លាក់ក្នុង ភពមួយងងឹតគ្មានពន្លឺជះចូលមកជីវិត នៅពេលដែលយើងបាត់បង់វា។

យ៉ាងណាមិញ បើងាកមកមើលក្នុងសង្គម មិត្តៗយុវវ័យបច្ចុប្បន្នវិញ កំពុងជក់ចិត្តដិតអារម្មណ៍និងដាក់អារម្មណ៍យ៉ាងខ្លាំងទៅលើ មនោសញ្ចេតនាជាមួយដៃគូ តាមវិធីផ្សេងៗគ្នា មានទាំងការបើកបង្ហាញជាសាធារណៈ ឲ្យអ្នកផ្សេងដឹង និងស្នេហាបែបលាក់បាំងជាដើម។

ដោយសារតែបែបនេះហើយទើប បញ្ហាទាំង២នេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក ក្នុងបណ្ដាញសង្គម ដោយមានការលើកឡើង អំពីគុណសម្បត្តិ និងគុណវិបត្តិ ដែលគូស្នេហ៍សម័យថ្មីមួយចំនួន បានជ្រើសរើសទំនាក់ទំនងស្នេហាលាក់បាំង មិនបង្ហាញជាសាធារណៈ ឲ្យអ្នកដទៃបានដឹងទេ។

រូបតំណាង
រូបតំណាង

បើយោងទៅតាមរយៈ វេបសាយបរទេសមួយចំនួន ក៏បានលើកយកប្រធានបទ ដ៏ក្ដៅគគុកអំពី ស្នេហាអាថ៌កំបាំងនេះ មកធ្វើការវិភាគ វែកញែកអំពីផលល្អ និងចំណុចអាក្រក់ ដើម្បីឲ្យប្រិយមិត្តបានជ្រួលជ្រាបយ៉ាងក្បោះក្បាយដែរ៖

*ចំណុចល្អ

១៖ មិនដាក់សម្ពាធខ្លាំងពេកក្នុងទំនាក់ទំនងស្នេហា

ជាការពិតណាស់ ស្នេហាពិតប្រាកដ មិនចាំបាច់ទាល់តែ ដើរប្រកាសប្រាប់អ្នកដទៃថា ពួកយើងជាគូស្នេហ៍នឹងគ្នាទេ ព្រោះការធ្វើបែបនេះនឹង អាចឲ្យអ្នកម្ខាងទៀត ដែលជាមនុស្សស្ងប់ស្ងាត់មានអារម្មណ៍ថា ទើសទាល់ និងមានសម្ពាធខ្លាំងណាស់។ ជាពិសេស គូស្នេហ៍ដែលចង់ស្រលាញ់គ្នាឱ្យបានយូរអង្វែង គួរតែឲ្យភាពផ្ទាល់ខ្លួន ទៅដៃគូម្ខាងទៀតផងដែរ។

រូបតំណាង
រូបតំណាង

២៖ បញ្ចៀស មតិខុសត្រូវ

មិនមែនជារឿងដែលចម្លែកទេ ជាធម្មតាមនុស្សម្នាក់ៗ សុទ្ធតែមានចំណុចល្អ និងអាក្រក់រៀងខ្លួន ជាពិសេស រូបយើងតែម្នាក់ មិនអាចផ្គាប់ចិត្ត អ្នករាល់គ្នា​បាន ទាំងអស់នោះទេ។

ដូច្នេះហើយ ទើបជឿជាក់ថា នៅពេលដែលអ្នកដ៏ទៃជុំវិញខ្លួន បានដឹងពីទំនាក់ទំនងស្នេហារបស់យើង ពួកគេនឹងបញ្ចេញមតិរិះគន់ ឬក៏មិនពេញចិត្តចំពោះគូស្នេហ៍ម្ខាងទៀត ព្រមទាំងនឹងអាចចាក់រុកឲ្យស្នេហា ដែលកំពុងជ្រាលជ្រៅ ប្រេះឆាក៏ថាបាន។

រូបតំណាង
រូបតំណាង

៣៖ ពង្រឹងទំនាក់ទំនងស្នេហាឲ្យបានកាន់តែរឹងមាំ

ការស្រលាញ់គ្នាបែបPrivate ពិតជាវិធីដ៏ល្អមួយជួយឲ្យ អ្នកយល់ពីគ្នាកាន់តែច្បាស់ ហើយជិតស្និទ្ធ ដែលនេះពិតជារឿងដ៏ល្អបំផុត សម្រាប់អ្នកដែលមិនចង់ឲ្យអ្នកដទៃ ចេះមកលូកដៃក្នុងរឿងស្នេហារបស់ពួកគេ។

លើសពីនេះ ស្នេហាបែបPrivate ជារឿងដែលត្រូវគិតតែ២នាក់ ដោយមិនចាំបាច់ខ្វល់ ពីទស្សនៈអ្នកដទៃនាំឲ្យចំណងស្នេហ៍ បញ្ចប់ទៅដោយសារតែ រឿងអត់ប្រយោជន៍។

រូបតំណាង
រូបតំណាង

៤៖ មិនខ្មាស់គេពេលបែកគ្នា

ពេលដែលដៃគូស្នេហាមួយគូ បានសម្រេចចិត្តទាក់ទងគ្នា យ៉ាងអាថ៌កំបាំង មានន័យថា ពួកគេបានត្រៀមចិត្តរួចជាស្រេច ទៅដល់ពេលវេលាដែលត្រូវបែកគ្នា​ ដោយមិនចាំបាច់ខ្វល់ពីអ្នកចាំអង្គុយសើចយំនោះទេ។

រូបតំណាង
រូបតំណាង

*ចំណុចអាក្រក់

១៖ អាចឲ្យដៃគូម្ខាងទៀតមានអ្នកផ្សេងបាន

ប្រសិនបើយើង ជ្រើសរើសស្នេហា បែបលាក់បាំង ពិតណាស់ថា គ្មានអ្នកណាបានដឹងពីទំនាក់ទំនាក់រវាងយើង និងគូស្នេហ៍ទៀត គឺមានតែខ្លួនយើងពីរនាក់ប៉ុណ្ណោះ ជាហេតុធ្វើឲ្យមានចន្លោះប្រហោងងាយស្រួល ដល់អ្នកទីបី ឆក់ឱកាសចូលមក ជ្រៀតជ្រែកក្ដីស្នេហ៍បាន។

ដូចនេះហើយ ដើម្បីចៀសវាងបញ្ហានេះ មានតែភាពស្មោះស្ម័គ្រ និងការជឿទុកចិត្តប៉ុណ្ណោះទើបអាចជាដំណោះស្រាយ សម្រាប់ស្នេហា បែបលាក់បាំងបាន។

រូបតំណាង
រូបតំណាង

២៖ សប្បាយ និងកើតទុក្ខតែម្នាក់ឯង

នៅពេលមនុស្សពីរនាក់ ចាប់ផ្ដើមប្រឡូកក្នុងផ្លូវស្នេហា ពិតណាស់ថាចំណងស្នេហ៍មួយនេះ នឹងត្រូវឆ្លងកាត់គ្រប់រសជាតិ មានទាំងផ្អែមល្ហែម ល្វីងជូរចត់ជាដើម ប៉ុន្តែពួកគេនឹងមានអារម្មណ៍ថាធុញថប់ នៅពេលដែលមិនអាចចែករំលែកឲ្យអ្នកផ្សេងៗជុំវិញខ្លួនបានដឹង អំពីស្នាមញញឹម ឬក៏ទុក្ខសោក។

រូបតំណាង
រូបតំណាង

៣៖​ អាចនឹងធ្វើឲ្យដៃគូម្ខាងមិនសប្បាយចិត្ត

ពិតណាស់ថា អ្នករាល់គ្នា ប្រាកដជាប្រាថ្នាចង់បាន ស្នេហាមួយដែលពោរពេញដោយស្នាមញញឹម ភាពសប្បាយរីករាយ ព្រមទាំងពេលវេលាកសាងអនុស្សាវរីយ៍ល្អៗ ជាមួយគ្នា។ ប៉ុន្តែ យ៉ាងណាមិញ ទន្ទឹមនឹងនេះ ប្រាកដជាមានដៃគូម្ខាងទៀត មិនសូវពេញចិត្តទេ ប្រសិនបើជ្រើសរើសវិធី ទាក់ទងស្ងាត់ៗបែបនេះ ដែលអាចចាត់ទុកថា គ្មានភាពច្បាស់លាស់។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ សរុបរួមមក ស្នេហាប្រភេទណាក៏ដោយ មិនថា ការបើកចំហ ឬស្រលាញ់គ្នាបែបលាក់បាំងទេ ក៏មានគុណសម្បត្តិ និងគុណវិបត្តិ មិនចាញ់គ្នាទេ ប៉ុន្តែ អ្វីដែលសំខាន់គឺជារឿងបុគ្គលពីរនាក់ មានសេចក្ដីស្រលាញ់ដ៏គង់វង្សយូរអង្វែង ចេះយោគយល់ និងផ្ដល់ស្នាមញញឹមដល់គ្នា កម្រិតណានោះទេ ព្រោះសុភមង្គលមនុស្សម្នាក់ៗ មិនស្ថិតលើមាត់អ្នកដទៃនោះឡើយ៕

ប្រភព៖ Jetmag | eharmony

Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T