តោះមកដឹងចំនួនអវកាសយានិកដែលបានស្លាប់ក្នុងបេសកកម្មទៅទីអវកាស

//s5.kh1.co/0e/0efd01605d43edb5de85a285b891d6df54a1922b.jpg
បច្ចេកវិទ្យា

 ២៤-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ អ្នកណាក៏ដឹងដែរថាទីអវកាសគឺជាកន្លែងមួយប្រកបដោយភាពគ្រោះថ្នាក់ជាទីបំផុត ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនប្រាថ្នាទៅទីអវកាសដោយមិនខ្លាចបាត់បង់អាយុជីវិតអ្វីឡើយ។ កាលពី៥០ឆ្នាំមុនមនុស្សជាច្រើនមានក្ដីស្រមៃចង់ក្លាយជាអវកាសយានិក ហើយក្នុងសម័យនោះដែរឧបទ្ទវហេតុនៃបេសកកម្មទៅទីអវកាសមួយបានបំផ្លាញក្ដីស្រមៃរបស់អ្នកដែលចង់បំពេញការងារមួយនេះអស់ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបអវកាសយានិក
រូបអវកាសយានិក

រយៈពេល៥០ឆ្នាំកន្លងមកនេះមានអវកាសយានិកចំនួន៣០នាក់ ដែលបានស្លាប់ក្នុងកំឡុងពេលហ្វឹកហាត់ ឬក្នុងដំណើរបេសកកម្មទៅកាន់លំហ ហើយភាគច្រើនស្លាប់នៅលើផែនដីនិងខ្លះទៀតបានស្លាប់នៅព្រំប្រទល់នៃស្រទាប់បរិយាកាសផែនដីដែលមានឈ្មោះថា  Kármán line ដែលស្ថិតនៅរយៈកំពស់១០០គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយមានអវកាសយានិកចំនួន៥៥០នាក់ដែលបានធ្វើដំណើរក្នុងទីអវកាស ប៉ុន្តែមានមនុស្សតែ៣នាក់ប៉ុណ្ណោះដែលបានស្លាប់ក្នុងទីលំហ។ មនុស្ស៣នាក់ដែលបានស្លាប់នៅទីអវកាសគឺជាអវកាសយានិកជនជាតិរុស្ស៊ីរួមមានលោក Georgi Dobrovolski, Vladislav Volkov, និង Viktor Patsayev។

 រូបលោក Georgi Dobrovolski (ឆ្វេង), Vladislav Volkov (កណ្ដាល), និង Viktor Patsayev (ស្ដាំ)
 រូបលោក Georgi Dobrovolski (ឆ្វេង), Vladislav Volkov (កណ្ដាល), និង Viktor Patsayev (ស្ដាំ)

គួររម្លឹកផងដែរថាពួកគាត់បានស្លាប់នៅលើយាន Soyuz 11 នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៧១ នៅពេលយានវិលត្រឡប់មកកាន់ផែនដីវិញជាមួយការចុះចតតាមគោលដៅដែលបានកំណត់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែពួកគាត់ត្រូវបានប្រទះឃើញស្លាប់ដោយសារការថប់ដង្ហើម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T