ចោរជនជាតិចិន២នាក់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្រោយពីចូលគាស់ផ្ទះប៉ះចំមន្ត្រីនគរបាលព្រំដែនទឹកខេត្តព្រះសីហនុ

//s5.kh1.co/b6/b631caf07750694390a206570715401beee8e5ba.jpg
សង្គម

 ២៤-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

យោងតាមមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ ហេតុការណ៍នេះបានកើតឡើងនៅកំឡុងកណ្តាលរាត្រីឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ជាកន្លែងបម្រើសេវាកម្មអចលនទ្រព្យមានយីហោ Explore Property ។ ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនទឹក។ សមត្ថកិច្ចអោយដឹងថាជនល្មើសជាជនជាតិចិនចំនួន០២នាក់បានកាត់ចំរឹងបង្អួចជាន់ទី២ចូលក្នុងផ្ទះ រួចចុះមកជាន់ផ្ទាល់ដីធ្វើសកម្មភាពគាស់ទូរដែកតែម្តង ។ ក្នុងពេលកំពុងធ្វើ សកម្មភាពម្ចាស់ផ្ទះចាក់សោរចូលបន្ទប់ក៍ប្រទះនឹងជនសង្ស័យ ជនសង្ស័យបានប្រើដែកគាស់២ដើមវ៉ៃទៅលើជនរងគ្រោះ ភ្លាមនោះម្ចាស់ផ្ទះបានផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលអោយជនសង្ស័យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅកន្លែងកើតហេតុ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អោយដឹងថា ជនសង្ស័យ(ទាំងអ្នកស្លាប់និង អ្នករងរបួស) នៅរសៀលថ្ងៃដដែលក៏បានបញ្ជូនទៅភ្នំពេញហើយក្រោយពីសង្រ្គោះបឋមនៅមន្ទីរពេទ្យខេត្ត ។

នៅល្ងាចនេះដែរតំណាងអយ្យការខេត្តព្រះសីហនុដឹកនាំដោយ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង និងមន្ត្រីជំនាញបានចុះស្រាវជ្រាវនៅផ្ទះកើតហេតុនេះទៀតដើម្បីចាត់ការតាមច្បាប់ ៕

https://s5.kh1.co/__image/w=650,h=867,q=100/de/de5dee1372f48f610209d9755edec5e1f4782031.jpg
https://s5.kh1.co/__image/w=650,h=488,q=100/c2/c2747dfbbdeb8079856426f2e012dfbfc0cd8804.jpg
https://s5.kh1.co/__image/w=650,h=867,q=100/1d/1d22596ed2aff36aa17651173ea50ade28643511.jpg
ជនសង្ស័យរងរបួសធ្ងន់ (Injury)
ជនសង្ស័យរងរបួសធ្ងន់ (Injury)
ជនសង្ស័យស្លាប់នៅនឹងកន្លែង (Burglar)
ជនសង្ស័យស្លាប់នៅនឹងកន្លែង (Burglar)
Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T