ប្រពៃណាស់! អ្នកគ្រូម្នាក់បានស្លៀកសំលៀកបំពាក់ដូចទៅនឹងសរីរាង្គកាយមនុស្សទាំងមូល ដើម្បីបង្រៀនឲ្យសិស្សងាយយល់

//s5.kh1.co/0c/0cd4769d2fdac3d1128fd8d670677ed25a74233b.jpg
សង្គម

 ២៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ គ្រូបង្រៀនថ្នាក់កាយវិភាគសាស្ត្រមា្នក់ បានរកឃើញវិធីសាស្រ្តថ្មីមួយ ដើម្បីបង្រៀនសិស្សរបស់គាត់ឲ្យងាយយល់ ដោយស្លៀកពាក់ដូចនឹងសរីរាង្គក្នុងខ្លួនរបស់មនុស្សទាំងមូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគ្រូ Verónica Duque 
អ្នកគ្រូ Verónica Duque 

អ្នកគ្រូ Verónica Duque មានបទពិសោធន៍បង្រៀនជាង ១៥ ឆ្នាំ ដែលអាចបង្រៀន ថ្នាក់វិទ្យាសាស្ត្រ សិល្បៈ  អង់គ្លេស និងអេស្ប៉ាញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឲ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​មុនដំបូងគាត់បានឃើញឈុតនោះតាមអ៊ីនធឺណិត ហើយគិតថាវាសាកសមក៏បានទិញយកមកពាក់សាកល្បងតែម្ដង។ Verónica Duque បានពន្យល់សិស្សដោយផ្ទាល់តាមរយៈសំលៀកបំពាក់មួយនោះ ហើយក៏ទទួលបានការកោតសរសើរពីមនុស្សរាប់ពាន់នាក់តាមអ៊ីនធឺណិតសម្រាប់គំនិតច្នៃប្រឌិតរបស់នាងមួយនេះ។

អ្នកគ្រូ Verónica Duque 
អ្នកគ្រូ Verónica Duque 

ទន្ទឹមនឹងនេះ ​​​​​​​​បុរសដែលជាស្វាមីរអ្នកគ្រូខាងលើ ពិតជាមានមោទកភាពចំពោះប្រពន្ធរបស់គាត់ណាស់ ព្រមទាំងបង្ហោះរូបប្រពន្ធលើបណ្ដាញសង្គម Twitter ហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចូលចិត្ត និងគាំទ្រនូវគំនិតមួយនេះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T