ឃើញធំដុំបែបនេះ តើតារាក្នុងស្រុកខ្មែរ ចំណាយអស់ប៉ុន្មាន ពេលរៀបការម្តងៗ?

//s5.kh1.co/15/15dc7533efe3d20de62c616fdea8f309378cccb9.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជាការពិតមនុស្សស្រី ពិតជាចង់ឲ្យ មនុស្សដែលខ្លួនស្រលាញ់ រៀបការតាមប្រពៃណីជាមួយគ្នា ដើម្បីមកបំពេញមុខមាត់គ្រួសារទាំងសងខាង និងជាកិត្តិយស សេចក្តីថ្លៃថ្នូរសម្រាប់នាង។​ ជាក់ស្តែង ការរៀបការទៀតសោត ក៏អ្នកខ្លះ បានចំណាយមិនសូវអស់ច្រើន ទៅតាមសមត្ថភាព របស់ពួកគេ ចំណែកឯអ្នកខ្លះ ចំណាយសម្បើមទៅលើការតុបតែងក្នុងពិធី ព្រោះថា ពួកគេ គិតថា ការរៀបការរបស់ពួកគេ មួយជាតិតែម្តងគត់ ដូច្នេះពួកគេ ក៏បានលេងអស់ដៃ ទៅតាមទឹកលុយដែលពួកគេមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ គេក៏សង្កេតឃើញថា តារាខ្មែរមួយចំនួន បានទម្លាយ នូវការចំណាយរបស់ខ្លួន ថាអស់ប៉ុន្មាន តែក៏មានតារាមួយចំនួនផ្សេងទៀត គឺមិនបានប្រាប់ ព្រោះមិនចង់លឺសម្តី របស់មហាជន និយាយពីពួកគេ ថាបែបណា ឬបែបនោះទេ។

ប៉ុន្តែថ្ងៃនេះ ខ្មែរឡូត នឹងបង្ហាញពី តារាខ្មែរ ដែលព្រមបង្ហាញពី ថ្លៃចាយវាយរបស់ពួកគេ ពេលរៀបការរបស់ពួកគេ កន្លងទៅ។ ហើយតម្លៃដែលប្រិយមិត្តនឹងដឹង បន្តិចទៀតនោះ វាមិនមែនបូកបញ្ចូលជាមួយនឹង ថ្លៃបណ្ណាការ និងគ្រឿងអលង្ការនោះទេ គឺជាតម្លៃការចំណាយសុទ្ធ លើពិធី ដែលមានការតុបតែងពិធី សម្អាងការ ភ្លេងការអ្វីជាដើម៕

ចងដឹងថា ថាតារាស្រុកខ្មែរមួយចំនួន ការម្តងៗ អស់ប៉ុន្មាន តាមដានទាំងអស់គ្នា៖

១) ញ៉ែម សុគន្ធ ៖ រូបលោក ជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប ដូច្នេះវាមិនចម្លែកនោះទេ ដែលរូបលោក រៀបចំពិធីធំដុំ ឲ្យសមកិត្តិយសលោក និងកូនក្រមុំ។ ដោយញ៉ែម សុគន្ធ បានប្រាប់មកខាងខ្មែរឡូត កាលពីកន្លងមក គឺរូបលោក ចំណាយអស់២ម៉ឺនដុល្លារ។ 

ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា

២) នី រតនា៖ អ្នកណាមិនស្គាល់ ពីតារាចម្រៀងសម្តីផ្អែមមួយរូបនេះ ដែលរូបលោក ទទួលបានការពេញនិយម ពីសំណាក់យុវវ័យខ្លាំង លើបទចម្រៀង មនោសញ្ចេតនារបស់លោក នៅក្នុងផលិតកម្ម ហង្សមាស។ ហើយបើបកក្រោយបន្តិច គឺថ្ងៃរៀបការរបស់លោក ក៏បានរៀបចំពិធី មិនឲ្យចាញ់ តារាផ្សេងៗដែរ និងថ្លៃចំណាយទូទៅ គឺលោក បង្ហើបថា អស់ជាង៣ម៉ឺនដុល្លារ។

នី រតនា និងភរិយា
នី រតនា និងភរិយា

៣) អេនជី៖ បើទោះបីជា អេនជី លែងប្រឡូកក្នុងសិល្បៈដូចមុន ក៏រូបនាង នៅតែទាញចិត្តហ្វេន ឲ្យមកចាប់អារម្មណ៍ លើរូបនាងដែរ តាមរយៈសកម្មភាពផ្សេងៗ និងជីវិតឯកជនរបស់នាង។ ជាក់ស្តែង កាលពីតារាស្រីរូបនេះ រៀបការ គឺនាង បានធ្វើពិធីអធិកអធមខ្លាំងណាស់ រហូតមានមនុស្សជាច្រើន បានលាន់មាត់សរសើរគ្រប់ៗគ្នា។ ចំណែកឯ ថ្លៃចំណាយ គឺអេនជី បានទម្លាយថា អស់ទៅដល់៧ម៉ឺនដុល្លារឯណោះ។

អែនជី និងស្វាមី
អែនជី និងស្វាមី

៤) សួស វីហ្សា និងថមមី៖ មង្គលការរបស់ តារាទាំង២ដួងនេះ ទើបតែបញ្ចប់បានប៉ុន្មានអាទិត្យតែប៉ុណ្ណោះ តែរឿងរៀបការរបស់ពួកគេ ពិតជាល្បីខ្ទរខ្ទារ ជាមួយនឹងការរៀបចំពិធី កប់យ៉ាងខ្លាំង ព្រោះថា ខ្ទង់ចំណាយ នាងបានបង្ហើបថា ចំណាយអស់ទៅដល់១០ម៉ឺនដុល្លារ។  ចំពោះចំនួននេះ ពិតជាច្រើនខ្លាំងណាស់ តែក៏សាមសមផងដែរ បើតាមមើលការរៀបចំ ក្នុងពិធីរបស់នាង៕

សួស វីហ្សា និងថមមី ជាស្វាមី
សួស វីហ្សា និងថមមី ជាស្វាមី
សួស វីហ្សាញ៉ែម សុគន្ធអែនជី ពិធីការិនីនី រតនា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T