កូនក្មេងម្នាក់នេះភ័យលោះព្រលឹង ពេលឈរថតជិតទ្រុងខ្លា (មានវីដេអូ)

//s5.kh1.co/5d/5d5a51783cb6bf68d003e26086bd955ba1f3845b.jpg
សង្គម

 ២៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ក្មេងប្រុស ស៊ាន កំពុងឈរថតនៅក្បែរទ្រុងខ្លា ក៏ស្រាប់តែខ្លានោះហក់មកពីក្រោយយ៉ាងលឿន ធ្វើឲ្យគេមិនអាចត្រៀមខ្លួនរួចរាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសជាឪពុកនិងកូនប្រុសបានទៅលេងសួនសត្វ Dablin និងចង់ថតរូបក្បែរទ្រុងខ្លា។ តែមិនទាន់បានថតស្រួលបួលផង ខ្លាបានហក់មកពីក្រោយ បម្រុងលោតសង្គ្រប់លើ តែមានកញ្ចក់ការពារយ៉ាងរឹងមាំ។

ស៊ាន កំពុងឈរថតរូប
ស៊ាន កំពុងឈរថតរូប
ខ្លាហក់មករក ស៊ាន
ខ្លាហក់មករក ស៊ាន

បុរសជាឪពុកបានយកវីដេអូទៅបង្ហោះលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យ និងបានសរសេរថា៖

 "កូនប្រុសរបស់ខ្ញុំថ្ងៃនេះស្ទើរតែក្លាយជាមុខម្ហូបនៅសួនសត្វ Dablin ទៅហើយ"។

គួរឲ្យដឹងផងដែរថា ក្រោយវីដេអូនេះបានបង្ហោះ ក៏មានការចែករំលែកតៗគ្នាជាច្រើន និងមានអ្នកចូលទស្សនាជាច្រើនផងដែរ៕

ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T