បុរសម្នាក់ចេះតែឆ្ងល់ក្លិនស្អុយអីពេញផ្ទះ លុះឆែកមើលកម្រងផ្កាទើបដឹង

//s5.kh1.co/7f/7f6a0bd3e228ddf277b244e442d818e251b5f00c.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អូស្ត្រាលី៖ លោក Karl Gaskell អាយុ៤៣ឆ្នាំ និងប្រពន្ធ បានទិញកម្រងផ្កាមួយដែលមានតម្លៃប្រមាណ១៥ដុល្លារអាមេរិក ដើម្បីតុបតែងផ្ទះសម្រាប់ថ្ងៃបុណ្យណូអែលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីយកកម្រផ្កាទៅព្យួរពីមុខទ្វារផ្ទះរួចមក ក្លិនស្អុយដូចជាត្រីងាប់ចាប់ផ្ដើមសាយភាយជាបណ្ដើរៗ។ មិនយូរប៉ុន្មាន លោក Karl បានសង្កេតឃើញថា កម្រងផ្កាដែលគាត់ទិញ មានអ្វីម៉្យាងពណ៌ប្រផេះលៀនចេញពីស៊ុម និងមានក្លិន ហើយគាត់ក៏សម្រេចចិត្តស្រាយមើល ទើបដឹងថានោះជាពស់ងាប់មួយក្បាលដែលក្រៀមបាត់ទៅហើយ។

លោក Karl បាននិយាយថា៖

«លើកទីមួយហើយដែលខ្ញុំទិញកម្រផ្កាមកព្យួរពីមុខទ្វារផ្ទះ ហើយគ្រួសាររបស់ខ្ញុំស្បថថានឹងមិនទិញកម្រងផ្កាទៀតទេ។»

យ៉ាងណាមិញ លោក Karl បានផ្ញើអ៊ីម៉េលទៅកាន់ហាងលក់កម្រងផ្កា ដើម្បីប្រាប់ពីបញ្ហាដែលគាត់បានជួបប្រទះ ហើយម្ចាស់ហាងក៏បានសុំទោសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កម្រផ្កាដែលលោក Karl ទិញ
កម្រផ្កាដែលលោក Karl ទិញ
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
ពស់ងាប់ដែលនៅក្នុងកម្រផ្កា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T