បុរសម្នាក់ មានដុំក្រួសក្នុងប្លោកនោមជាង១០០ បន្ទាប់ពីមានបញ្ហាពិបាកនោមអស់រយៈពេលជាង១០ឆ្នាំ

//s5.kh1.co/0a/0aadc9729d79be18037e9f11eb80124caf8bdf69.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ បុរសជនជាតិចិនម្នាក់នាមត្រកូល Liu អាយុ៨៣ឆ្នាំ បានសម្រេចចិត្តទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការឈឺចាប់ និងពិបាករាល់ពេលនោមអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Zhongda Hospital ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលស្កេនឃើញប្លោកនោមរបស់លោក Liu ពោពេញទៅដោយដុំក្រួសជាច្រើន ដែលមានទំហំខុសគ្នាៗ ហើយលោក Liu ក៏ទទួលបានការវះកាត់យកដុំក្រួសចេញដែលមានចំនួនសរុបជាង១០០។

លោកវេជ្ជបណ្ឌិត Sun បានឲ្យដឹងដែរថា លោក Liu មានជំងឺក្រពេញប្រូស្ដាត ហើយលោកមិនដែលយកចិត្តទុកដាក់ក្នុងការព្យាបាលឲ្យបានត្រឹមត្រូវឡើយ។

យ៉ាងណាមិញ វេជ្ជបណ្ឌិតក៏បានដាស់តឿនទៅដល់បុរសចាប់ពីវ័យកណ្ដាលរហូតដល់វ័យចំណាស់ទាំងអស់ មិនត្រូវព្រងើយកន្តើយនឹងរោគសញ្ញាដូចជា ការឈឺចាប់និងពិបាករាល់ពេលនោមឡើយ ចៀសវាងមានបញ្ហាដូចខាងលើនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបស្កេនដុំក្រួសនៅក្នុងប្លោកនោម
រូបស្កេនដុំក្រួសនៅក្នុងប្លោកនោម
រូបស្កេនដុំក្រួសនៅក្នុងប្លោកនោម
រូបស្កេនដុំក្រួសនៅក្នុងប្លោកនោម
ដុំក្រួសទាំងអស់ដែលវេះកាត់យកចេញ
ដុំក្រួសទាំងអស់ដែលវេះកាត់យកចេញ
លោកវេជ្ជបណ្ឌិត Sun
លោកវេជ្ជបណ្ឌិត Sun
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T