តើត្រូវចាយលុយយ៉ាងម៉េច ដើម្បីកុំឱ្យខ្ជះខ្ជាយ?

//s5.kh1.co/c2/c2e0c1dcfa5b4a37fe46f47f9bbc34c29c5c0b52.jpg
យល់ដឹង

 ២៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងអត្ថបទនេះយើងនឹងដឹងពីវិធីដែលអ្នកអាចចាប់ផ្តើមចំណាយប្រាក់ ដែលអ្នករកបានឱ្យប្រសើរជាងមុន។

សម្រាប់មនុស្សមួយចំនួនខិតខំក្នុងការរកប្រាក់ នៅតែមានភាពខ្វះខាត។ ប៉ុន្ដែចំពោះមនុស្សជាច្រើនទៀតមានបញ្ហាដោយសារមកពីការចំណាយប្រាក់មិនមានគម្រោង ឬពីការចំណាយច្រើនជាងអ្វីដែលពួកគេរកបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងអត្ថបទនេះយើងនឹងដឹងពីវិធីដែលអ្នកអាចចាប់ផ្តើមចំណាយប្រាក់ ដែលអ្នករកបានឱ្យប្រសើរជាងមុន។

គន្លឹះ ៥ យ៉ាងក្នុងការចំណាយប្រាក់៖

១. អ្នកត្រូវតែគិតគូរ មុននឹងចាប់ផ្តើមចំណាយប្រាក់របស់អ្នក  

ផ្តើមស្វែងយល់ពីរបៀបចំណាយប្រាក់កាន់តែឈ្លាសវៃ គឺអ្នកត្រូវយល់ជាមុនថា តើប្រាក់របស់អ្នកត្រូវចំណាយទៅលើអ្វីខ្លះ? ហើយអ្នកត្រូវដឹង តាមដានទាំងចំណូល និងចំណាយរបស់អ្នក។ នៅពេលដែលអ្នកដឹងពីគន្លឹះនោះហើយ  អ្នកនឹងអាចចាប់ផ្តើមធ្វើឱ្យការចំណាយរបស់អ្នកកាន់តែប្រសើរ​។

២. គិតអំពីអត្ថប្រយោជន៍រយៈពេលវែង និងគុណវិបត្តិនៃការទិញ

មុនពេលអ្នកទិញអ្វីមួយ ចូរអ្នកគិតថាវានឹងផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នក? តើវានឹងមានរយៈពេលប៉ុន្មាន? វានឹងធ្វើឱ្យអ្នកជំពាក់គេដែរឬទេ? តើរបស់ដែលអ្នកទិញពិតជាមានតម្លៃសម្រាប់អ្នកដែរឬទេ? ទាំងនេះគឺជាសំណួរដែលអ្នកអាចប្រើ ដើម្បីឱ្យដឹងអំពីអត្ថប្រយោជន៍ក្នុងការចំណាយប្រាក់។

រូបតំណាង
រូបតំណាង

៣. ឈប់ព្យាយាមធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍

ជួនកាលមនុស្សមួយចំនួនមិនសូវពេញចិត្តនឹងរបស់ដែលខ្លួនទិញនោះទេ តែមនុស្សជាមធ្យមចំណាយប្រាក់ដើម្បីទិញរបស់មានតម្លៃថ្លៃ សម្លៀកបំពាក់ម៉ាកល្បីៗ ដើម្បីបង្អួតពីភាពហ៊ឺហារ និងឡួយឆាយរបស់ពួកគេតែប៉ុណ្ណោះ។ តែអ្វីដែលសំខាន់ ចូរអ្នកទិញរបស់ដែលអ្នកចូលចិត្ត ត្រូវការ ចាំបាច់ និងមានតម្លៃ ដោយមិនចាំបាច់ផ្គាប់ចិត្តអ្នកណានោះឡើយ​។

៤. ស្វែងរកវិធីដែលធ្វើឱ្យមានការចំណាយខ្ជះខ្ជាយ

បន្ទាប់ពីអ្នកចាប់ផ្តើមតាមដានលើការចំណាយរបស់អ្នក អ្នកអាចចាប់ផ្តើមស្វែងរកទម្លាប់ដែលអាចធ្វើឱ្យថវិការបស់អ្នកធ្លាក់ចុះ។ ទំលាប់ទាំងនេះអាចរាប់បញ្ចូលទាំងចំណង់ចំណូលចិត្តទិញរបស់ថ្លៃៗ ការបរិភោគក្រៅច្រើនពេក ចំណាយប្រាក់ច្រើនលើសម្លៀកបំពាក់ និងរបស់ផ្សេងៗទៀតដែលគ្មានប្រយោជន៍។ នៅពេលអ្នករកឃើញថាទម្លាប់ដែលធ្វើឱ្យអ្នកចាយខ្ជះខ្ជាយក្នុងការទិញរបស់ដែលមិនចាំបាច់ និងគ្មានប្រយោជន៍​ បន្ទាប់មកអ្នកអាចវាយតម្លៃថា​ តើទម្លាប់ទាំងនេះពិតជាចាំបាច់ឬមិនចាំបាច់?

៥. រៀនស្វែងយល់ពីតម្លៃសន្សំប្រាក់លើការទិញរបស់អ្វីមួយ

មនុស្សខ្លះពូកែសន្សំលុយ ហើយទាញយកភាពរីករាយពីការបង្កើនទ្រព្យវិញ។ ហើយមុននឹងចំណាយ គឺពួកគេគិតថា របស់នោះមានប្រយោជន៍សម្រាប់ពួកគេដែរឬទេ? បើមិនចាំបាច់ទេ គឺធ្វើឱ្យពួកគេមានអារម្មណ៍ថាជាការចំណាយដែលខ្ជះខ្ជាយ។

ហើយប្រសិនបើអ្នករកឃើញពីវិធីសន្សំប្រាក់ សូមព្យាយាមប្រកាន់ខ្ជាប់នូវសកម្មភាពទាំងអស់នោះ ព្រោះនៅទីបំផុតប្រាក់ដែលអ្នកបានសន្សំនោះ នឹងផ្តល់អត្ថប្រយោជន៍ដល់ជីវិតរបស់អ្នក ច្រើនជាងប្រាក់ដែលបានចំណាយលើរបស់ដែលគ្មានប្រយោជន៍។ ការចំណាយប្រាក់របស់អ្នកដោយប្រាជ្ញា និងមានគម្រោង គឺពិតជាមានប្រយោជន៍​សម្រាប់អ្នក ព្រោះធ្វើឱ្យអ្នកក្លាយជាអ្នកមានដោយមិនដឹងខ្លួន៕

រូបតំណាង
រូបតំណាង

ប្រភព៖ RULE

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T