បើឃើញត្រូវជួយគ្នាថែ! សត្វព្រៃ​ដ៏​កម្រ​៥​ប្រភេទ ត្រូវ​បាន​លែង​ក្នុង​ព្រៃ​នៃ​រមណីយដ្ឋាន​អង្គរហើយ!

//s5.kh1.co/68/681efaa7ca7140713e01a83f6097c7fd6123de29.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​អង្គរ​ក្រៅ​ដែល​ពី​មាន​ប្រាង្គ​ប្រាសាទ​ដ៏​មហា​អស្ចារ្យ ហើយ​ក៏​មានព្រៃ​ជា​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សុវត្ថិភាព ដែល​ត្រូវ​បាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WILDLIFEALLIANCE) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ព្រៃឈើ ជ្រើស​ជាទី​តាំង​សម្រាប់​លែង​សត្វព្រៃ​កម្រ និង​ជិត​ផុត​ពូជ​ចំនួន​៥​ប្រភេទ តាំងពី​ឆ្នាំ​២០១៣​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=445,q=100/ca/ca8dd2c79e9969b28625c59155a57529d3ff4f99.jpg

តាម​ការ​បញ្ជាក់​របស់​លោក យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា រយៈ​ពេល​៦​ឆ្នាំ​កន្លង​មកនេះ សត្វព្រៃ​កម្រ និង​ជិត​ផុត​ពូជ​ចំនួន​៥​ប្រភេទ រួម​មាន សត្វ​ទោច​ម្កុដ​ចំនួន ៨​ក្បាល (២​ក្បាល​កំពុង​ផ្សាំ​), ឈ្លូស ៤​ក្បាល​, សំពោចក្រអូប​៥​ក្បាល​, សត្វ​ភេ​៥​ក្បាល និង​ស្វាព្រាហ្មណ៍ ១២ ក្បាល ត្រូវ​បាន​យក​មក​ផ្សាំ និង​លែងឱ្យ​រស់នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ ក្រោម​ការ​មើលថែ​យ៉ាង​ល្អ​ប្រសើរ​។

https://s5.kh1.co/__image/w=650,h=445,q=100/fc/fc75c30641980359cef747f3efe4bb0178af6b1e.jpg

ប្រភព​សត្វ​ទាំងនេះ ខ្លះ​យក​មក​ពី​ឧទ្យាន​ភ្នំ​តា​ម៉ៅ និង​ខ្លះ​យក​មក​ពី​កោះ​ក្រ​ពី ខេត្តកោះកុង ហើយ​យក​មក​លែង​នៅ​ទីតាំង​សំខាន់​ចំនួន​៣ ក្នុង​រមណីយដ្ឋាន​អង្គរ​ដូច​ជា នៅ​ខ្លោងទ្វារ​ខ្មោច ខ្លោងទ្វារ​តា​កាវ និង​ប្រាសាទ​តា​នៃ ដែល​មានព្រៃ​ស៊ុបទ្រុប សុវត្ថិភាព​សម្រាប់​កា​រស់នៅ​របស់​ពួក​គេ​។

https://s5.kh1.co/__image/w=650,h=445,q=100/89/89ff0c236d100aca598d6187c30dbd7acf504a8b.jpg

លោក យិ​ន ចាន់ ដា​រដ្ឋ បាន​បន្ត​ថា ការ​លែង​សត្វព្រៃ​ក្នុង​តំបន់​អង្គរ គឺ​ក្នុង​បំណង​រួមចំណែក​អភិរក្ស​សត្វព្រៃ ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ការ​ផុត​ពូជ​ជាដើម​។ ជា​ពិសេស​សត្វព្រៃ​ក៏​ជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទាញ​ទេសចរ ព្រោះ​វា​មិន​បាន​ផ្តល់​ផល​អាក្រក់ ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ បើ​មនុស្ស​មិន​រំលោភ​បំពាន​លើ​ពួក​វា​។

https://s5.kh1.co/__image/w=650,h=445,q=100/e5/e5f6127c9855cc6dd756c7700ab70f130219c150.jpg

ចំពោះ​ការ​ថែទាំ​សត្វព្រៃ​កម្រ​ទាំង​៥​ប្រភេទ​នេះ មាន​ភ្នាក់ងារ​បំពេញការងារ​ជា​ប្រចាំ​ពីរ​នាក់ មាន​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​តាមដាន​សកម្មភាព​សត្វ និង​សកម្មភាព​យាយី​ពី​ជនខិលខូច​។ មិន​តែប៉ុណ្ណោះ ក៏​មានការ​ចុះ​តាមដាន​ដោយ​ផ្ទាល់​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​យ៉ាង តិច​១​ខែ​ម្តង ដើម្បី​តាមដាន​ពី​សុខភាព​សត្វ​ផង​ដែរ​។

https://s5.kh1.co/__image/w=650,h=445,q=100/e4/e40c35f5775c6ed5e1f566dff6666c227b24d390.jpg

នៅ​ក្នុង​តំបន់​អង្គរ ក្រៅពី​មាន​សត្វព្រៃ​កម្រ​ទាំង​៥​ប្រភេទ​នេះ ក៏​មាន​សត្វ​ជា​ច្រើន​ប្រភេទ​ដែល​បាន​រស់នៅ​តាំងពី​យូរហើយ​ដែរ ដូច​ជា ស្ទាំង ពស់ កាំ​ប្រ​ម៉ា មាន់ព្រៃ​។​ល​។

https://s5.kh1.co/__image/w=650,h=445,q=100/2a/2af9e4ca9d9a9f49abd5b26940ed2ba145aa9d1b.jpg

ហើយ​ជា​ចក្ខុវិស័យ​ទៅ​អនាគត អាជ្ញាធរ​ជាតិ​អប្សរា អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​រដ្ឋបាល​ព្រៃឈើ ក៏​មាន​គម្រោង​យក​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ខុស​គ្នា​មាន​ក្ងោក បក្សី សត្វ​កម្រ សត្វ ចតុបាទ មក​ដោះ​លែង​នៅ​ក្នុង​តំបន់​អង្គរ​បន្ថែម ដើម្បី​លើក​តម្លៃ​អង្គរ និង​ទាក់ទាញ​ទេសចរ​៕

https://s5.kh1.co/__image/w=650,h=445,q=100/51/51cad40fcf09583b74d0487f75dc521a2e4ca5ea.jpg
https://s5.kh1.co/__image/w=650,h=445,q=100/3f/3fb682f0997befe08ecdfe5f4af9e685faa2f07d.jpg
https://s5.kh1.co/__image/w=650,h=445,q=100/dc/dce380e0f6916cbd5f0c05c3e515765ea6180e86.jpg
https://s5.kh1.co/__image/w=650,h=445,q=100/83/83ef09883241833b8ff03264bf45075c159281f5.jpg
https://s5.kh1.co/__image/w=650,h=445,q=100/96/96d80b28919548d4cb348c6ca7275e8ba21e2190.jpg
https://s5.kh1.co/__image/w=650,h=445,q=100/4a/4a72969cd4efb8768d7e48eeadd13236b4965c99.jpg
https://s5.kh1.co/__image/w=650,h=445,q=100/ea/eaa8e8e75a3bda86cb24de43848e4a8a575cd07a.jpg
https://s5.kh1.co/__image/w=650,h=445,q=100/5d/5d32f4b568c768b6dd26ea0236c287e1514b395a.jpg
https://s5.kh1.co/__image/w=650,h=445,q=100/90/90640ce6784ff42d70201375d0cb8d82abdbf8d4.jpg
https://s5.kh1.co/__image/w=650,h=445,q=100/20/2001ea1d2c7da32b261cefb2a2709d283c4470e7.jpg
https://s5.kh1.co/__image/w=650,h=445,q=100/b6/b67f877db25e7878af35253ee43d8724915bf6ea.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T