ទីភ្នាក់ងារអវកាសអឺរ៉ុបបង្ហោះផ្កាយរណបថ្មីមួយ ដើម្បីតាមដាននិងសិក្សាភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ

//s5.kh1.co/ac/ac3d436e9d123cdd1ab111465029472f3255e5a2.jpg
បច្ចេកវិទ្យា

 ២២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ នៅទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថាសន្ទុះនៃការរុករកភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យមានការហក់ឡើងជាលំដាប់ ជាឧទាហរណ៍បេសកកម្មនៃផ្កាយរណប TESS របស់អង្គការណាសាសម្រាប់ស្វែងរកភពដែលអាចទ្រទ្រង់ជីវិត ភពដែលនៅក្បែរប្រព័ន្ធព្រះអាទិត្យ និងភពឧស្ម័នយក្សដែលទើបនឹងកកើត។ ឥឡូវនេះ ទីភ្នាក់ងារអវកាសអឺរ៉ុបកំពុងចាប់ផ្ដើមគម្រោងថ្មីក្នុងការបញ្ជូនផ្កាយរណប Cheops ទៅទីអវកាសដើម្បីសិក្សានិងតាមដានភពនៅក្រៅប្រព័ន្ធព្រះអាទិត្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបរាងរបស់ផ្កាយរណប Cheops គូរដោយវិចិត្រករម្នាក់
រូបរាងរបស់ផ្កាយរណប Cheops គូរដោយវិចិត្រករម្នាក់

វាជាបេសកកម្មដំបូងគេរបស់ទីភ្នាក់ងារអវកាសអឺរ៉ុបក្នុងការបញ្ជូនផ្កាយរណប Cheops ដើម្បីឲ្យទៅសិក្សាភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែបេសកកម្មមួយនេះផ្ដោតទៅលើភពដែលត្រូវបានគេរកឃើញស្រាប់ហើយ និងបន្ទាប់មកទៀតវាត្រូវប្រមូលព័ត៌មានថ្មីៗដែលគេមិនទាន់រកឃើញ។ លោក Günther Hasinger ដែលជានាយកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារអវកាសអឺរ៉ុបបានមានប្រសាសន៍បន្ទាប់ពីរកឃើញភពនៅក្រៅប្រព័ន្ធព្រះអាទិត្យជាច្រើនមក បេសកកម្មបន្ទាប់គឺត្រូវសិក្សាលក្ខណៈរូបនិងគីមីរបស់ភពទាំងនេះដើម្បីឲ្យដឹងថាតើពួកវាផ្សំឡើងដោយរបៀបណា។

ផ្កាយរណប Cheops បានបញ្ជូនទៅទីអវកាសតាមរយៈរ៉ុក្កែត Soyuz-Fregat
ផ្កាយរណប Cheops បានបញ្ជូនទៅទីអវកាសតាមរយៈរ៉ុក្កែត Soyuz-Fregat

ផ្កាយរណប Cheops បានបញ្ជូនទៅទីអវកាសតាមរយៈរ៉ុក្កែត Soyuz-Fregat នៅឯព្រលានអវកាសក្នុងតំបន់ Kourou នៃប្រទេសបារាំង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T