Nestlé បង្កើនទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អ ជូនដល់ប្រជាជនកម្ពុជា!

//s5.kh1.co/e0/e0bdd0cf49c4c6a600f997c1fcec043084e3ef28.jpg
នារី

 ២១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដំណើរទេសចរណ៍ទ្រង់ទ្រាយធំប្រកបដោយក្តីសប្បាយរីករាយ ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន Nestlé ​ដែលមានគោលដៅលើកកម្ពស់ទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំទៅដល់សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីក​រាយ បានធ្វើដំណើរមកដល់ផ្សារទំនើបអ៊ីអនម៉ល​១ រាជធានីភ្នំពេញហើយ កាលពីថ្ងៃទី២០ ខែធ្នូម្សិលមិញនេះ បន្ទាប់ពីបានធ្វើដំណើរទៅកាន់បណ្តាខេត្តចំនួន៥ ក្នុងអំឡុងខែវិច្ឆិកា ​និងខែធ្នូ ឆ្នាំ២០១៩​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nestlé បង្កើនទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អដល់ប្រជាជនកម្ពុជា
Nestlé បង្កើនទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អដល់ប្រជាជនកម្ពុជា

យើងទាំងអស់គ្នាតែងតែប្រាថ្នាចង់រស់នៅប្រកបដោយសេចក្តីសុខសាន្តជៀសផុត​ពីជំងឺតម្កាត់   ផ្សេងៗ ប៉ុន្តែសំណួរសួរថា តើយើងអាចរក្សាបាននូវសុខភាពល្អរបស់យើងបានយ៉ាងដូចម្តេច ដើម្បីយើងអាចសម្រេចក្តីសុបិនរបស់យើងមួយនេះ? ហើយថា តើយើងអាចធ្វើអ្វីបានខ្លះជារៀងរាល់ថ្ងៃនេះដើម្បីឲ្យមានរាងស្អាត រឹងមាំ និងគ្មានជំងឺ? មានតែក្រុមហ៊ុន Nestlé មួយគត់ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ​ និងភេសជ្ជៈដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក មានប្រភពកំណើតមកពីប្រទេសស្វីស ដែលអាចបកស្រាយនូវរាល់ចម្ងល់ទាំងអស់នេះបាន។

ក្រុមហ៊ុន Nestlé តែងតែយកចិត្តទុកដាក់ និងផ្សារភ្ជាប់របៀបរស់នៅប្រកបដោយសុខភាពល្អ និងទម្លាប់នៃការញ៉ាំអាហារឲ្យបានល្អត្រឹមត្រូវទៅក្នុងរបៀបវារៈនៃប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក ​ដូច្នេះហើយបានជាក្រុមហ៊ុ​ន ​Nestlé សម្រេចចិត្តរៀបចំនូវកម្មវិធី «ដំណើរទេសចរណ៍ Nestlé សុខភាពកាន់​តែប្រសើរ ជីវិតកាន់តែរីករាយ» នេះឡើង។ គោលបំណងគឺដើម្បីលើកទឹកចិត្ត និងជំរុញប្រជាជនកម្ពុជាឱ្យក្លាយជាម្ចាស់ជើងឯកខាងសុខភាព ​ពោលមានសុខភាពល្អប្រសើរ ធ្វើឲ្យជីវិតរស់នៅកាន់តែសកម្មជាងមុន និងជ្រើសរើសអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខុមាលភាពរាងកាយ ​និងសុខភាពផ្លូវចិត្ត។

Nestlé បង្កើនទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អដល់ប្រជាជនកម្ពុជា
Nestlé បង្កើនទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អដល់ប្រជាជនកម្ពុជា

ដោយនាំមកជាមួយនូវការលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភជូនដល់ប្រជាជន ដំណើរទេស​ចរណ៍នេះបានធ្វើដំណើរទៅតាមបណ្តាខេត្តជាច្រើនរួចមកហើយ ក្នុងនោះរួមមាន៖ ខេត្តកណ្តាល កំពង់ចាមបាត់ដំបង ​សៀមរាប​ និងខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមរហូតដល់ទៅប្រមាណមួយម៉ឺននាក់ឯណោះ។

ព្រឹត្តិការណ៍ដ៏ធំ និងកក្រើកដែលមិនធ្លាប់មានពីមុនមកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឌីជេ ​ណាណា និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ដែលបានចែករំលែកអំពីគន្លឹះមានប្រយោជន៍ជាច្រើនដែលអាចអនុវត្តបានប្រចាំថ្ងៃ ដើម្បីធ្វើឲ្យសុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ និងបានពិភាក្សាអំពីបញ្ហាអាហារូបត្ថម្ភដែលជះឥទ្ធិពលដល់ប្រជាជនកម្ពុជា រួមទាំងបញ្ហាប្រឈមដែលកំពុងកើតមានទាក់​ទងនឹងបញ្ហាកង្វះជាតិដែក និងកង្វះអាហារូបត្ថម្ភផងដែរ។

 ឌីជេ ​ណាណា
 ឌីជេ ​ណាណា

បញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារនៅកម្ពុជា នៅតែជាបញ្ហាប្រឈមដដែល ​ហើយក្រុមហ៊ុន Nestlé នឹងខិតខំបន្តដោះស្រាយបញ្ហានេះដោយការអប់រំប្រជាជនក្នុងស្រុក តាមរយៈកម្មវិធីដំណើរទេសចរណ៍នេះ និងការផ្តល់ផលិតផលដែលមានមីក្រូសារជាតិបំប៉នប្រកបដោយគុណភាពខ្ពស់សម្រាប់កុមារ និងមនុស្សពេញវ័យតាមរយៈផលិតផលមួយចំនួនដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ (Bear Brand) និងភេសជ្ជៈម៉ៃឡូ ជាដើម។

ព្រឹត្តិការណ៍នេះនឹងបិទបញ្ចប់នៅឯខេត្តតាកែវ ​នាថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ​ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ​ដោយនឹងនាំមកនូវកម្មវិធីកម្សាន្តសប្បាយៗ រួមជាមួយនឹងសកម្មភាពហាត់ប្រាណជាច្រើនដូចជា៖ ការរាំលេង ​និងការបង្វិលកង ព្រមទាំងការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។

ការពិនិត្យសុខភាពដោយឥតគិតថ្លៃ អាចរកបានពេញមួយថ្ងៃ​ ជាមួយនឹងការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) និងការធ្វើតេស្តឆ្អឹង រួមជាមួយដំបូន្មានសំខាន់ៗជាច្រើន ដោយផ្អែកលើលទ្ធផល និងគន្លឹះសុខភាពប្រចាំថ្ងៃ។ លើសពីនេះទៅទៀតនៅក្នុងព្រឹត្តិការណ៍នេះ សាធារណជនក៏អាចភ្លក្សបានដោយឥតគិតថ្លៃ និងសេរីនូវរាល់ផលិតផលដែលមានគុណភាពខ្ពស់​​ទាំងអស់ ដែលផ្តល់ជូនដោយក្រុមហ៊ុនផងដែរ​។​ ​ដល់ពេលដែលត្រូវគិតគូរពីសុខភាពរបស់លោកអ្នកហើយ សូមកុំឲ្យព្រឹត្តិការណ៍អប់រំដ៏មានសារៈសំខាន់មួយនេះរំលងផុតពីលោកអ្នកឲ្យសោះ៕

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T