ក្រោយត្រូវគេវាយបែកក្បាល ស្រាប់តែ គួច ខេវិន បង្ហោះសារទម្លាយពីចរិតពិត នៅខាងក្រៅរបស់ នាយចឺម!

//s5.kh1.co/ea/eaa4272653683fdbb9cbd5c42d68238281955f98.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប៉ុន្មានមុនថ្ងៃនេះ បង្កការភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម ដោយតារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ នាយ ចឺម ត្រូវបានកីឡាករបាល់ទាត់ដៃឆៅម្នាក់ ប្រើអំពើហិង្សា វាយបែកក្បាល​និងរបួសដៃធ្ងន់ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយពីឮដំណឹងនេះ បានធ្វើឲ្យមិត្តៗសិល្បករប្រុសស្រីក្មេងចាស់ជាច្រើន បានសម្តែងការអាណិតអាសូរ និងព្រួយបារម្ភពីស្ថានភាពរាងកាយ និងសតិអារម្មណ៍របស់តារាចម្រៀងរូបនេះជាខ្លាំង។

នាយ ចឺម
នាយ ចឺម

មិនតែប៉ុណ្ណោះ ក្នុងនោះផងដែរ គេក៏ចាប់អារម្មណ៍ឃើញថា ផលិតកម្មករនិងជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ជើងចាស់ល្បីឈ្មោះមួយរូប លោក គួច ខេវិន​ ក៏បានចេញមុខសម្តែងភាពក្តុកក្តួល និងសោកស្តាយចំពោះនាយ ចឺមផងដែរ។ លើសពីនេះ លោកថែមទាំងបានបង្ហោះសារនិយាយរៀបរាប់បែបនេះ ទៅកាន់នាយ ចឺម ថា៖

« សម្រាប់រូបបង​ ចឺម គឺជាតារាដែលមាន ប្រជាប្រិយភាព សាមញ្ញ ក្រម៉ិចក្រមើម រួសរាយរាក់ទាក់ និងមានភាពកំប្លុកកំប្លែងក្នុងកិច្ចប្រាស្រ័យទាក់ទងចំពោះមនុស្សទូទៅ មិនថានៅលើឆាកសម្តែង ឬនៅក្នុងសង្គម។ បងសូមចូលរួមសោកស្តាយ ចំពោះហេតុការណ៍ឈានដល់អំពើហិង្សាបានកើតឡើងចំពោះរូបប្អូន ដែលទោះជាយ៉ាងណាក៏ដោយ មនុស្សដែលរស់នៅក្នុងសង្គមមានច្បាប់ទម្លាប់ មិនគួរប្រើវិធីដ៏ស្មោគគ្រោកហិង្សា បែបនេះមកដោះស្រាយបញ្ហាឡើយ។ សូមឲ្យឆ្នាំថ្មី ជួយចម្រះនូវ ឧបទ្រព ទាំងឡាយកុំឲ្យកើតមានចំពោះប្អូនចឺម តទៅទៀត។សូមពុកម៉ែបងប្អូន ប្រិយមិត្តទស្សនិកជនសូមមេត្កាកុំយល់ច្រឡំ ចំពោះប្រការអកុសលនានា និងសូមបន្តការគាំទ្រចំពោះ តារាប្រជាប្រិយរូបនេះ(ប្អូនចឺម)ឲ្យស្ថិតក្នុងបេះដូង របស់លោកអ្នកតទៅទៀត។ សូមអរគុណ។»

គួច ខេវិន 
គួច ខេវិន 

គួររំឮកដែរថា មិនត្រឹមតែលោក គួច ខេវិន ធ្វើការលើកសរសើរអំពីអត្តចរិត ស្លូតបូតរួសរាយរាក់ទាក់នៅខាងក្រៅ របស់នាយ ចឺម នោះទេ ប៉ុន្តែកន្លងមកក៏មានមិត្តៗសិល្បៈមួយចំនួន ក៏បាននិយាយពីរឿងនេះផងដែរ៕

គួច ខេវិន បង្ហោះសារក្តុកក្តួលទៅកាន់ នាយ ចឺម
គួច ខេវិន បង្ហោះសារក្តុកក្តួលទៅកាន់ នាយ ចឺម
គួច ខេវិន  និងនាយ ចឺម
គួច ខេវិន  និងនាយ ចឺម
នាយ ចឺម ដេកពេទ្យក្រោយត្រូវគេវាយ
នាយ ចឺម ដេកពេទ្យក្រោយត្រូវគេវាយ
គួច ខេវិន 
គួច ខេវិន 
គួច ខេវិន 
គួច ខេវិន 
គួច ខេវិន 
គួច ខេវិន 
គួច ខេវិន 
គួច ខេវិន 
គួច ខេវិន 
គួច ខេវិន 
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយចឺមគួច ខេវិន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T