សម្រាប់ប៉ា! ៣ចំណុច កុំភ្លេចឲ្យម៉ាក់ញ៉ាំផ្លែទទឹមពេលកំពុងពរពោះ

//s5.kh1.co/d4/d4ae1489b9edd6f0816b9c52841c21ee0e3849cd.jpg
យល់ដឹង

 ២០-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ផ្លែទទឹម មិនត្រឹមតែជាផ្លែឈើ ដែលមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសម្បូរទៅដោយជីវជាតិដែលរាងកាយរបស់យើងត្រូវការខ្លាំងបំផុត។ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវបានអ្នកជំនាញណែនាំឲ្យទទួលទានផ្លែទទឹមរាល់ថ្ងៃ ព្រោះវាផ្តល់អត្ថប្រយោជន៍អស្ចារ្យមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/78/782fa0b860b57b7e1b5651029dfe64d01e5b35c5.jpg

១. ការពារកង្វះឈាមក្រហម

ទទឹម ត្រូវបានគេរកឃើញថា មានផ្ទុកជាតិដែក ពីធម្មជាតិ ដែលអាចជួយបង្កើនកម្រិតអេម៉ូក្លូប៊ីន នៅក្នុងឈាមឲ្យត្រឡប់មកធម្មតាវិញ។ ហេតុនេះ ចំពោះស្ត្រីមានផ្ទៃពោះ ដែលជួបបញ្ហា កង្វះឈាមក្រហម មិនបាច់ព្រួយបារម្ភឡើយ ប្រសិនបើទទួលទានផ្លែទទឹម រាល់ថ្ងៃ។

https://s5.kh1.co/__image/w=650,h=418,q=100/fd/fd3bedc0755c06df3719b264fb64f78f69242114.jpg

២. ជំរុញដល់ការស្រូបយកជាតិដែក

ដើម្បីអាចស្រូបយកជាតិដែក បានល្អ លុះត្រាតែក្នុងរាងកាយមានវីតាមីន C ។ វីតាមីន C នៅក្នុងផ្លែទទឹម មានសមត្ថភាពជួយជំរុញឲ្យរាងកាយមានការស្រូបយកជាតិដែក ពីចំណីអាហារបានយ៉ាងល្អ។ នេះហើយ ជាមូលហេតុមួយទៀត ដែលស្ត្រីមានផ្ទៃពោះទាំងឡាយ គួរតែទទួលទានផ្លែទទឹមជាប្រចាំ។

https://s5.kh1.co/__image/w=600,h=400,q=100/04/043c0765145df8219cc5ed409a5f33e5144d4b65.png

៣. សម្រួលបញ្ហាទល់លាមក

បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលស្ត្រីមានផ្ទៃពោះតែងតែជួបប្រទះ គឺការទល់លាមក ជាពិសេសក្នុង៣ត្រីមាសចុងក្រោយ។ តែប្រសិនបើអ្នកមានទម្លាប់បន្ថែមអាហារ ដែលសម្បូរជាតិសរសៃជាប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា។

ផ្លែទទឹម គឺជាប្រភពនៃជាតិសរសៃ ដែលមានសមត្ថភាពអាចជួយជំរុញដល់ចលនាពោះវៀន ឲ្យដំណើរការបានយ៉ាងល្អ ហេតុនេះអ្នកគួរតែទទួលទានផ្លែទទឹម មួយថ្ងៃឲ្យបានមួយចំហៀង៕

ប្រភព៖​​ Royal Ausnz Cambodia

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T