នេះឬ ជាវាសនា? អ្នកខ្លះញុំាអាហារមួយពេល $300 ឯអ្នកខ្លះសន្សំរាប់ខែ ទើបបានគ្រប់ទិញ OPPO Reno2F!

//s5.kh1.co/0a/0ae29847bbec76c5952ac79fc5ca5bc5ab705872.jpg
សង្គម

 ១៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅលើលោកយើងនេះ រឿងអ្វីក៏អាចកើតមានបានដែរ អ្នកខ្លះចំណាយលើអាហារមួយពេល 300$ រីឯអ្នកខ្លះទៀតសន្សំរាប់ខែទើបបាន នេះឬជាវាសនា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងយុវជន សួ ប្រុសពៅ និងលោក លី ហុងសេង បានចំណាយពេលរាប់ខែសន្សំលុយ ទំរាំអាចទិញទូរស័ព្ទស៊េរីថ្មី OPPO Reno2 F ក្នុងតម្លៃជាង 300ដុល្លារ តែបែរជាមានសំណាងឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេសដោយមិនដឹងខ្លួនដូចគ្នាទៅវិញ។

អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅភូកេត
អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅភូកេត

រង្វាន់ដំណើរកម្សាន្តទៅលេងកោះភូកេតដ៏ល្បីស្រស់ស្អាត ដែលរៀបចំដោយក្រុមហ៊ុន OPPO សម្រាប់អតិថិជន OPPO Reno2 & Reno2 F ឆ្នាំថ្មី ពិតជាធ្វើឲ្យ ប្រុសពៅ និងលោក លី ហុងសេង មានក្តីរំភើបយ៉ាងខ្លាំង រហូតចង់នាំភរិយាទៅជាមួយថែមទៀតផង។ ប៉ុន្តែលក្ខខណ្ឌក្រុមហ៊ុនផ្តល់រង្វាន់ជូនតែមួយរង្វាន់សម្រាប់អតិថិជនមួយរូប អាស្រ័យហេតុនេះពួកគាត់ត្រូវរ៉ាប់រងការចំណាយលើភរិយារបស់គាត់ម្នាក់ៗដោយខ្លួនឯង។

លោក លី ហុងសេង
លោក លី ហុងសេង
លោក សួ ប្រុសពៅ
លោក សួ ប្រុសពៅ

សូមរំលឹកថា ប្រុសពៅ អាយុទើបតែ 18 ឆ្នាំ ប្រកបរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅផ្តុំស្ទឹងមានជ័យរាជធានីភ្នំពេញជាមួយភរិយាទើបតែនឹងរៀបការថ្មីថ្មោង។

លោក សួ ប្រុសពៅ និងភរិយា
លោក សួ ប្រុសពៅ និងភរិយា
កន្លែងធ្វើការរបស់លោក សួ ប្រុសពៅ និងភរិយា
កន្លែងធ្វើការរបស់លោក សួ ប្រុសពៅ និងភរិយា
ផ្ទះជួលរបស់លោក សួ ប្រុសពៅ និងភរិយា
ផ្ទះជួលរបស់លោក សួ ប្រុសពៅ និងភរិយា

ប្រុសពៅ ប្រាប់ថា៖

“កាលពីមុន ខ្ញុំប្រើទូរស័ព្ទ OPPO F5 ហើយពិតជាល្អ ព្រោះថតរូបស៊ែលហ្វីស្អាត ប៉ុន្តែដោយខ្ញុំស្រឡាញ់ទូរស័ព្ទកាមេរ៉ា4 ទើបខ្ញុំខំសន្សំលុយ រយៈពេលបីបួនខែទើបអាចទិញ OPPO Reno2 F នេះបាន។ ខ្ញុំពិតជាសប្បាយបានទាំងទូរស័ព្ទល្អ និងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតថែមទៀតផង”។

ចំណែកឯលោក លី ហុងសេង វិញ កើតនៅក្នុងគ្រួសារធំ មានបងប្អូនចំនួន 9 នាក់ ហើយលោកជាកូនទី7 មានស្រុកកំណើតនៅ ត្រាំខ្នារ ខេត្តតាកែវ។ បច្ចុប្បន្ន លោកមានអាយុ 37 ឆ្នាំ មានភរិយា និងកូនតូចអាយុ 2ខែ ហើយមានមុខរបរលក់ដូរចាប់ហួយតិចតួច និងជាកសិករ។

លោក ហុងសេង​ រៀបរាប់ថា ក្នុងមួយខែគាត់អាចរកចំណូលបានចាប់ពី 100 ទៅ 200​ ដុល្លារ

“ខ្ញុំបានចំណាយពេល 6 ឬ 7 ខែ សន្សំលុយចង់ទិញទូរស័ព្ទស៊េរីថ្មី OPPO Reno2 F ព្រោះល្បីថា ថតរូបស្អាត អេក្រង់ច្បាស់ធំលាតពេញ និងអ៊ីនធឺណែតដើរកាន់តែលឿន។ កាលពីមុនខ្ញុំប្រើ OPPO F3 ហើយវាពិតជាល្អប្រើ ទើបខ្ញុំសម្រេចចិត្តជ្រើសយក OPPO Reno2 F ហើយគុណភាពវាពិតជាត្រូវចិត្តខ្ញុំណាស់”។

  លោក លី ហុងសេង និងភរិយា
  លោក លី ហុងសេង និងភរិយា
  លោក លី ហុងសេង
  លោក លី ហុងសេង

យើងនឹងរង់ចាំមើលបន្តទៀតថា តើយុវជន ប្រុសពៅ និងលោក ហុងសេង អាចសន្សំថវិកាគ្រប់ចំនួន រួចនាំភរិយារបស់គាត់ទៅលេងក្រៅប្រទេសជាមួយគ្នាដែរឬយ៉ាងណា ហើយប្រសិនអាណិតស្រឡាញ់ពួកគាត់ សូមកុំភ្លេចជួយស៊ែរ ក្រែងល៍មានសប្បុរសជនជួយឩបត្ថម្ភសម្រេចក្តីបំណងប្រាថ្នារបស់ពួកគាត់៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/b6/b6b1fcec039f549d581cb9500449eabad8890bfc.jpg

ទីបំផុតអ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាយើងហើយ!

 ១៦-មិថុនា-២០២៣ 
 ៥ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · ២ ឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T