ទីបំផុតអ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាយើងហើយ!

//s9.kh1.co/b6/b6b1fcec039f549d581cb9500449eabad8890bfc.jpg
យល់ដឹង

 ១៦-មិថុនា-២០២៣ ៥ល្ងាច · ១០ ខែមុន

អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ផលិតផលល្បីរបស់ថៃ ចាប់ដៃជាមួយក្រុមហ៊ុនចែកចាយស្របច្បាប់ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Unboxed Marketing Co., Ltd ដាក់សម្ពោធលក់ជាផ្លូវការនូវផលិតផល Smooth E។

ភ្នំពេញ៖ អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ផលិតផលល្បីរបស់ថៃ ចាប់ដៃជាមួយក្រុមហ៊ុនចែកចាយស្របច្បាប់ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Unboxed Marketing Co., Ltd ដាក់សម្ពោធលក់ជាផ្លូវការនូវផលិតផល Smooth E ដែលជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ នៅឯសណ្ឋាគារ Rosewood ភ្នំពេញ នាវេលាព្រឹក ថ្ងៃទី 16 មិថុនា 2023។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីសម្ពោធដ៏វិសេសនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំផលិតផល Smooth E ពីប្រទេសថៃ ដៃគូសហការ ឱសថស្ថាន ហាងលក់គ្រឿងសម្អាង និងភ្ញៀវកិត្តយស វាគ្មិនល្បីឈ្មោះ រួមទាំងវេជ្ជបណ្ឌិត វុទ្ធី រ័ត្នវិរីយ៉ា អគ្គនាយកគ្រប់គ្រង BC Clinic និងកញ្ញា BOBBY Stella ជាតារាកិត្តិយសផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/08/0836b82b57387521309bd43b745860be6fecc433.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fe/fe21c6cac3328b9250386e71cc8af7f6df0eda3e.jpg

ផលិតផល Smooth E ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Siam Health Group Co., Ltd. នៅក្នុងប្រទេសថៃ និង​ជារោងចក្រលំដាប់ថ្នាក់លេខ១ ក្នុងការផលិត​ ផលិតផលថែរក្សាមាត់ធ្មេញគុណភាពខ្ពស់​ ​នោះគឺ DENTISTE’

Smooth E ជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិដែលមានរហ័ស្សនាមថាជាអ្នកឯកទេសដោះស្រាយរាល់បញ្ហាស្បែកស្របតាមស្តង់ដា និងប្រកបដោយវិជ្ជាជីវៈ ដែលត្រូវបានផលិតចេញពីរូបមន្តធម្មជាតិដ៏ល្អឥតខ្ចោះ រួមផ្សំនឹងបច្ចេកវិទ្យាដែលមានមានប្រសិទ្ធភាពខ្ពស់ពីជុំវិញពិភពលោក ដែលធានាបាននូវប្រសិទ្ធភាព។

https://s9.kh1.co/__image/w=650,h=434,q=100/c4/c4e967ccdf39c8d6e844744830dcb9b008d72568.jpg

រាល់ផលិតផល Smooth E ទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តវេជ្ជសាស្ត្រជាច្រើនដំណាក់កាល ដើម្បីធានានូវសុវត្ថិភាព ហើយស័ក្តសមសម្រាប់ស្បែកគ្រប់ប្រភេទ រាប់បញ្ចូលទាំងស្បែកងាយរងប្រតិកម្ម អា​ឡែ​ហ្ស៊ី​ និងស្បែកដែលងាយនឹងកើតមុន។

ផលិតផល Smooth E ទទួលបាននូវប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារជាច្រើន រួមទាំងប្រទេសជប៉ុនដោយទទួលបានចំណាត់ថ្នាក់លេខ១​ពី @COSME Japan (2017) និងចំណាត់ថ្នាក់ផ្សេងៗជាច្រើនទៀតដូចជា៖

  1. No. 1 BEST-SELLING WOMEN FACIAL CLEANSER IN THAILAND (2015)
  2. No. 1 BEST-SELLING FACIAL GEL CLEANSER (2013-2015)
  3. BEST SELLING ACNE CARE IN WATSONS (2015)

វេជ្ជបណ្ឌិត វុទ្ធី រ័ត្នវិរីយ៉ា អគ្គនាយកគ្រប់គ្រង BC Clinic បានឲ្យដឹងថា៖  

«ក្នុងនាមជាគ្រូពេទ្យជំនាញខាងជម្ងឺសើស្បែក ខ្ញុំបានជួបប្រទះជាមួយនឹងបញ្ហាស្បែកជាច្រើនប្រភេទរបស់អ្នកជម្ងឺនៅ ហើយបញ្ហាជាច្រើនអាចត្រូវបានការពារ ឬព្យាបាលជាមួយនឹងការថែទាំស្បែកដែលត្រឹមត្រូវ។ ផលិតផលថែរក្សាស្បែកបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ ដូចជា Smooth E នេះ គឺផ្តោតលើបញ្ហាចំគោលដៅ និងដំណោះស្រាយដែលត្រឹមត្រូវ។»

https://s9.kh1.co/__image/w=650,h=434,q=100/09/09b83e7aaa073787a9669b690d1adfa2c2759816.jpg

ទន្ទឹមគ្នានេះដែរ តារាស្រីដែលជា influencer ដ៏ល្បីឈ្មោះមួយរូបរបស់កម្ពុជា គឺកញ្ញា BOBBY Stella បានលើកឡើងនូវបទពិសោធន៍ផ្ទាល់ខ្លួនថា៖

«ផលិតផល Smooth E ពិតជាស័ក្តិសមបំផុតសម្រាប់ស្បែកដែលងាយប្រតិកម្មដូចជាស្បែកនាងខ្ញុំ។ នាងខ្ញុំពិតជារំភើប និងសប្បាយចិត្តខ្លាំងណាស់ ដែលផលិតផល Smooth E មានវត្តមានជាផ្លូវការនៅប្រទេសកម្ពុជា។»

https://s9.kh1.co/__image/w=650,h=434,q=100/79/792e1f9d384d0707ddf2865f72fa7228bfb45898.jpg

ថ្លែងនៅក្នុងកម្មវិធីដ៏ពិសេសនេះ អ្នកស្រី Siratsarin Kiatkobchai ប្រធាននាយកផ្នែកលក់ និងទីផ្សារអន្តរជាតិរបស់ Smooth E បានលើកឡើងថា៖

«នាងខ្ងុំចង់បង្ហាញនូវការដឹងគុណរបស់ខ្ញុំចំពោះអតិថិជនជាជនជាតិកម្ពុជា សម្រាប់ការជឿទុកចិត្តមកលើ ផលិតផលថៃរបស់យើង។ ដោយហេតុថា ស្បែករបស់ប្រជាជនខ្មែរ និងថៃដូចគ្នា និន្នាការនៃការថែសម្រស់ក៏ស្រដៀងគ្នាដែរ។ សព្វថ្ងៃនេះអ្នកប្រើប្រាស់ជាអតិថិថនខ្មែររបស់យើង ក៏កំពុងតែជ្រើសរើសប្រើប្រាស់នូវផលិតផល Smooth E ដែលមានទាំងគុណភាព ​និងរូបមន្តផ្សំចេញពីធម្មជាតិ សុវត្ថិភាពបំផុតសម្រាប់ស្បែកពួកគេ។ លើសពីនេះទៀត ស្បែកដែលទន់ខ្សោយ ស្ងួត អា​ឡែ​ហ្ស៊ី​ និងងាយកើតមុន គឺជាបញ្ហាដែលត្រូវដោះស្រាយ អាស្រ័យហេតុនេះទើបក្រុមហ៊ុននាំមកជូននូវផលិតផល Smooth E ដែលជាផលិតផលថែរក្សាស្បែកតាមបែបធម្មជាតិ ផ្តល់ដំណោះស្រាយសម្រាប់ស្បែកគ្រប់ប្រភេទ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់សុខភាពស្បែក និងសុខមាលភាពអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។»

https://s9.kh1.co/__image/w=650,h=975,q=100/dc/dceedd9004281926b0564b7942ead643491598e4.jpg

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់បង្ហាញ និងសម្ពោធផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិរបស់ Smooth E ទាំង​១០​មុខ រួមមាន Smooth E Babyface Foam, Smooth E White Babyface Foam, Smooth E Extra Sensitive Cleansing Gel, Smooth E Medicated Cream, Smooth E Acne Extra Sensitive Cleansing Gel, Smooth E Acne HydroGel, Smooth E Acne HydroGel Plus, Smooth E Acne Scar Serum, Smooth E Acne Cleansing Water, Smooth E Physical UV & Pollution Shield​។

លោកស្រីបានបន្តទៀតថា៖

«យើងនឹងបន្តនាំយកនូវផលិតផលជាច្រើនមុខមកជូនប្រជាជនកម្ពុជានាពេលខាងមុខ។​​Smooth E សង្ឃឹមថាអ្នកទាំងអស់គ្នានឹងគ្រាំទ្រផលិតផលរបស់យើង ហើយ​ពួកយើងក៏បេជ្ញាចិត្តក្នុងការកសាងម៉ាកសញ្ញាមួយនេះឱ្យមានប្រជាប្រិយភាពក្នុងទីផ្សារឱ្យបានយូរអង្វែង។»

https://s9.kh1.co/__image/w=650,h=354,q=100/21/218d8960ca322f22462f8e2613a7390d0cc18ef5.jpg

ចាប់ពីថ្ងៃនេះតទៅ លោកអ្នកអាចរកជាវផលិតផល Smooth E ទាំងអស់នេះ ​នៅ​តាម​បណ្តាញ​ឱសថស្ថាន និង ផ្សារទំនើបធំជាច្រើនរួមមាន ឱសថស្ថាន Norm Pharmacy, ឱសថស្ថាន Guardian, ផ្សារទំនើប AEON, ផ្សារទំនើប BIG C, ហាងម៉ាត 7-ELEVEN, ផ្សារទំនើបជីបម៉ុងជាដើម ហើយ​ក៏​មាន​នៅ​គ្លីនិក​ថែរក្សា​ស្បែក​ល្បីៗ ដូចជា BC Clinic ផងដែរ។ អតិថិជនរបស់ Smooth E ក៏អាចតាមដានព័ត៌មានថ្មីៗ អំពីផលិតផល Smooth E តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ Smooth E Cambodia ផងដែរគឺ៖www.facebook.com/smoothe.kh

https://s9.kh1.co/__image/w=650,h=434,q=100/3b/3b9876c6ae60a826aa09d2d9ec6057fb55e171d9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/08/08eed4170dc927b3fff36f5b5a9d8da216ff7ca5.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a0/a03427cb5edd376d427052e5f2d86499761a06e0.jpg
https://s9.kh1.co/__image/w=650,h=434,q=100/56/56e27110862a9f8b12c9bd2fac4dd6f4d0a45be8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/52/52ec93cf7d31c644ac1b7e77645165277d16ebc6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/8a/8aec2dfac00fb728159ef1b70271f519cd3e136d.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T