ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg
សង្គម

 ១៣-ឧសភា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

កាលពីថ្ងៃទី 12​ ឧសភា 2023 យប់មិញនេះ ក្រុមហ៊ុនហួវៃ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មីបំពាក់នូវកញ្ចក់ស្វិតតាន់ធន់ KUNLUN ប្រើ Google បាន គឺ HUAWEI Mate X3

ភ្នំពេញ៖ កាលពីថ្ងៃទី 12​ ឧសភា 2023 យប់មិញនេះ ក្រុមហ៊ុនហួវៃ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មីបំពាក់នូវកញ្ចក់ស្វិតតាន់ធន់ KUNLUN ប្រើ Google បាន  គឺ HUAWEI Mate X3 ស្មាតហ្វូនអេក្រង់បត់ តម្លៃ $1,999 និង HUAWEI P60 Pro ថតហ៊្សូមច្បាស់នៅទីងងឹត តម្លៃ $999 (8GB+256GB) និង $1,249 (12GB+512GB) ក្នុងកម្មវិធីកិច្ចសហការជាមួយក្រសួងទេសចរណ៍ បើកដំណើរការ ​“ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី1 Powered By Huawei XMAGE” ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តមបណ្ឌិត ជុក ជំនោរ
ឯកឧត្តមបណ្ឌិត ជុក ជំនោរ
ឯកឧត្តមបណ្ឌិត ជុក ជំនោរ
ឯកឧត្តមបណ្ឌិត ជុក ជំនោរ

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency Hotel ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃគ្រប់ជាន់ថ្នាក់ និងវត្តមាន ម្ចាស់ហាង ដៃគូសហការ ភ្ញៀវកតិ្តយស និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលមកនូវឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3  និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ៊្សូមច្បាស់នៅទីងងឹត​ជាដើម។

លោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃ បានឲ្យដឹងថា  ក្រុមហ៊ុនហួវៃពិតជាមានមោទនភាពក្នុងការចូលលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជា តាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូប ក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសដកស្រង់នូវបទពិសោធន៍ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីព HUAWEI X-MAGE ដែលកំពុងមានបំពាក់នៅលើកំពូឡស្មាតហ្វូនស៊េរីថ្មីរួមមាន Huawei Mate X3 និង P60 Pro។ ​

កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី HUAWEI Mate X3 តម្លៃ $1,999

HUAWEI Mate X3
HUAWEI Mate X3

HUAWEI Mate X3 ត្រឡប់មកលើកនេះ ត្រូវបានរចនារូបរាងកាលីបទាន់សម័យ អេក្រង់បត់អឹបស្អាតគ្មានសល់ប្រហោង មានទំហំស្រាលស្តើងបំផុតលើពិភពលោកកម្រាស់ត្រឹម 5.3mm ពេលលាអេក្រង់ និង 11.08mm ពេលបត់អេក្រង់, និង បំពាក់នូវកញ្ចក់ KUNLUN Glass ស្វិតតាន់ ធន់នឹងការធ្លាក់បែក ជាងកញ្ចក់ធម្មតារហូតដល់ទៅ10ដង ទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាប្រាំ ដោយស្ថាប័ន Switzerland's five-star SGS impact-resistance certification។​

HUAWEI Mate X3
HUAWEI Mate X3
HUAWEI Mate X3
HUAWEI Mate X3
HUAWEI Mate X3
HUAWEI Mate X3

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា HUAWEI XMAGE ដែលមានកាមេរ៉ាមេទំហំ 50MP Ultra Vision Camera (F1.8 aperture) សម្រាប់ថត ទូទៅ, កាមេរ៉ាទី2 ទំហំ  13 MP Ultra-Wide Angle Camera (F2.2 aperture) សម្រាប់ថតប្លង់ទូលាយ និង 12 MP Periscope Telephoto Camera (F3.4 aperture, OIS) អាចថតហ៊្សូម បាន 50X Digital Zoom និង 5X Optical។​ អ្វីដែលកាន់តែអស្ចារ្យនោះគឺ Mate X3 មានអាវក្រោះការពារជម្រាបទឹក រយៈពេល30នាទី ក្នុងទឹកជម្រៅ 1.5 ម៉ែត្រ។

កំពូលស្មាតហ្វូនថតហ្សូ៊មច្បាស់នៅទីងងឹត HUAWEI P60 Pro តម្លៃ $999 (8GB+256GB) និង តម្លៃ $1,249  (12GB+512GB)

HUAWEI P60 Pro
HUAWEI P60 Pro
HUAWEI P60 Pro
HUAWEI P60 Pro
HUAWEI P60 Pro
HUAWEI P60 Pro

មានឈាមជ័រខ្លាំងពីកំណើត HUAWEI P60 Pro  ដណ្តើមបានតំណែងចំណាត់ថ្នាក់លេខ1 ជាស្មាតហ្វូនថតរូបល្អស្អាតជាងគេបំផុតលើពិភពលោក ពីស្ថាប័ន្ថ DXOMARK។  ស្មាតហ្វូន Flagship ត្រកូល P នេះ ត្រូវបានឌីហ្សាញឡើងយ៉ាង ល្អឥតខ្ចោះ បំពាក់កញ្ចក់ KUNLUN ដែលមានសភាពស្វិតធន់និងការធ្លាក់បែក ប្រើប្រាស់សេនសឺកាមេរ៉ា HUAWEI XMAGE ជំនាន់ចុងក្រោយដែលមានសមត្ថភាពផលិតរូបល្អឥតខ្ចោះនៅទីងងឹត ក៏បានភ្ជាប់មកនូវ Aperture ដែលអាចសារ៉េបានចាប់ពីកម្រិត F1.4 រហូតដល់ F4.0 និងសមត្ថភាពផលិតរូបភាពលឿន និង អាចហ៊្សូមម វត្ថុដែលនៅឆ្ងាយបានរហូតដល់ 200ដង។ Huawei P60 Pro មានថាមពលថ្មធំ 4815mAh  ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ HUAWEI SuperCharge (Max 88W) សាកត្រឹម 10នាទីទទួលបាន 50% និង Wireless HUAWEI SuperCharge (Max 50 W)។​​ ជាពិសេសស P60 Pro មានប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ 2ម៉ែត្រ ក្នុងរយៈពេល30នាទី ។

HUAWEI P60 Pro
HUAWEI P60 Pro

សូមបញ្ជាក់ផងដែរថា ផលិតផលទាំងពីរនេះគឺ Huawei Mate X3 និង Huawei P6០ Pro អាចប្រើប្រាស់ជាមួយនឹងកម្មវិធីផ្សេងៗរបស់ Google ដូចជាកម្មវិធី Youtube, Gmail, Google Chrome, Google Photo, Google Drive, និងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុន Google។ អ្នកប្រើប្រាស់ក៏អាចដោនឡូតនៅកម្មវិធីដែលចាំបាច់ប្រចាំថ្ងៃដូចជាកម្មវិធីធនាគារ, កម្មវិធីបញ្ជាទិញទំនិញ, កម្មវិធីដឹកជញ្ជូនម្ហូប, កម្មវិធីបណ្ដាញសង្គមដូចជា Facebook, Instagram, Telegram, និងកម្មវិធីជាច្រើនទៀត។

AppGallery
AppGallery

ក្នុងនោះដែរ អស់រយះពេល៤​ឆ្នាំ HUAWEI បានបង្កើត AppGallery ដែលជា App Store ក្នុងការដោនឡូដកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែល AppGallery គឺជាហាងកម្មវិធីដែលធំបំផុតទី៣នៅលើពិភពលោកបន្ទាប់ពី App Store និង Play ​Store ។

រាល់កម្មវិធីល្បីៗនៅប្រទេសកម្ពុជាអាចធ្វើការដោនឡូដបានពី AppGallery អតិថិជនអាចចូល ​AppGallery រួចចុចលើ ​Top Apps អតិថិជនអាចធ្វើការដោនឡូដ​ABA, ACLEDA , PassApp, Grab, FaceBook, Messenger, Foodpada, Khmer24 បានសឹងតែ ១០០% នៃកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ។

AppGallery
AppGallery

ក្រៅពីផលិតផលស្មាតហ្វូន ក្រុមហ៊ុនហួវៃក៏បានប្រកាសដាក់លក់ជាផ្លូវការនូវ នាឡិកានិងកាសរួមបញ្ចូលគ្នាតែមួយ HUAWEI WATCH Buds ​តម្លៃ $399, នាឡិកាឆ្លាតវៃ HUAWEI WATCH Ultimate តម្លៃ $899 និង Matepad SE តម្លៃ $179

HUAWEI WATCH Buds
HUAWEI WATCH Buds
HUAWEI WATCH Ultimate
HUAWEI WATCH Ultimate
Matepad SE 
Matepad SE 

សរុបមក ជ្រើសរើសស្មាតហ្វូនប្រើ Google បាន HUAWEI Mate X3 តម្លៃ $1,999, HUAWEI P60 Pro (8GB+256GB) តម្លៃ $999  និង HUAWEI P60 Pro (12GB+512GB) តម្លៃ $1,249 ពិតចំណាយមិនស្រណោះដៃ ហើយប្រសិនបើចង់បានពាន សូមកកុំភ្លេចចូលរួមដាក់ពាក្យប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិទាំងអស់គ្នា! ​កម្មវិធីទាំងមូលត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ ក្រោមកម្រងរូបថតអនុស្សាវរីយ៍ ការចែកពានរង្វាន់ដល់ដៃគូសហការ និង​ ការទទួលទានអាហារសាមគ្គីរួមគ្នា៕

កម្រងរូបថតអនុស្សាវរីយ៍ ការចែកពានរង្វាន់ដល់ដៃគូសហការ និង​ ការទទួលទានអាហារសាមគ្គីរួមគ្នា

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T